web analytics
Monday, June 21, 2021

រដូវកាល ២០២១ សហព័ន្ធបាល់កម្ពុជា បានស្នើឲ្យក្លឹបបាល់ទាត់ទាំងអស់ធ្វើការផ្ទេរកីឡាករអន្ដរជាតិតាមប្រព័ន្ធ (FIFA TMS)

វិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជាបច្ច្បុន្នកំពុងតែមានសំទុះលូតលាស់ខ្លាំង ហើយក៏មានក្លឹបជាច្រើនត្រូវបានបង្កើតឡើងដែរ។ជារៀងរាល់រដូវកាល កីឡាករ​ជាច្រើនត្រូវបានផ្លាស់ប្ដូរពីក្លឹបមួយទៅក្លឹបមួយផ្សែងទៀតទាំងកីឡាករជាតិនិងអន្តរជាតិ។ថ្មីៗនេះ សហព័ន្ធបាល់ទាត់កម្ពុជាហៅកាត់ថា (CNCC) បានចេញនូវសំណើរមួយដល់អគ្គលេខាធិការ​ របស់ក្លឹបដែលនិងចូលរួមប្រកួតក្នុងពានរង្វាន់ Metfone Cambodia League ២០២១ ស្ដីពីការផ្ទេរកីឡាករអន្ដរជាតិតាមប្រព័ន្ធ (FIFA TMS)។

FIFA TMS មកពីពាក្យពេញថា FIFA Transfer Matching System គឺជាប្រព័ន្ធមួយសម្រាប់សមាជិករបស់ FIFA ដើម្បីកត់ត្រាការផ្ទេរកីឡាកររវាងក្លឹបនីមួយៗ។ សេចក្តីណែនាំនៃប្រព័ន្ធនេះត្រូវបានអនុម័តដោយមហាសន្និបាតរបស់ FIFA ក្នុងឆ្នាំ ២០០៩ ហើយត្រូវបានធ្វើឡើងជាចាំបាច់ចាប់ពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០១០។ គោលបំណងនៃប្រព័ន្ធគឺដើម្បីកែលម្អតម្លាភាព ប្រសិទ្ធភាព និងអភិបាលកិច្ចរវាងក្លិប និង សមាគមបាល់ទាត់។

យោងតាមសំណើររបស់ សហព័ន្ធបាល់ទាត់កម្ពុជាខាងលើបានចែងថា​ “លោកអគ្គលេខាធិកាក្លឹបកីឡាបាល់ទាត់ដែលចូលរួម ប្រកួតពានរង្វាន់ មិត្តហ្វូនខេមបូឌាលីគ ២០២១​ ត្រូវធ្វើការផ្ទេរតាមប្រព័ន្ធ (FIFA TMS) កីឡាករអន្តរជាតិ​ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១”។

 


- Advertisement -
- Advertisement -