អ្នកនាង មាស សុខសោភា ក្រៅពីគ្រប់គ្នាស្គាល់ថាជាតារាចម្រៀងល្បីឈ្មោះ និងនាំមុខមួយរូបនៅក្នុងប្រតេសកម្ពុជាហើយ អ្នកនាងក៏ត្រូវបានគេដឹងថាជាតារាស្រីមួយរូបដែលតែងតែចូលរួមក្នុងកិច្ចការងារសង្គមផងដែរ ជាពិសេសក្នងកិច្ចការអភិរក្សព្រៃឈើ និងសត្វព្រៃ។
ជាថ្មីម្តងទៀត កាលពីប៉ុន្មានថ្ងៃមុន អ្នកនាង មាស សុខសោភា បានចូលរួមការងារជាមួយនឹងអង្គការ USAID Greening Prey Lang- ព្រៃឡង់បៃតង BeTreed Adventures ពីការណែនាំទាក់ទងនឹងការអភិរក្សាធនធានធម្មជាតិផងដែរ ។
តាមរយៈគណនីហ្វេសប៊ុកជាផ្លូវការរបស់កញ្ញា មាស សុខសោភា បានឱ្យដឹងថា៖ « សូមអរគុណដល់ USAID Greening Prey Lang- ព្រៃឡង់បៃតង BeTreed Adventures សម្រាប់ការបង្រៀននិងណែនាំពីការអភិរក្សធនធានធម្មជាតិដូចជា ដើមឈើនិងសត្វព្រៃនៅក្នុងតំបន់ភ្នំត្នោតខេត្តព្រះវិហារ និងសូមអរគុណដល់លោក Ben និងក្រុមបងៗសមត្ថកិច្ចដែលនៅជួយការពារ ព្រៃឈើនិងសត្វព្រៃនៅតំបន់នោះផងដែរ។ ហើយក៏អរគុណដល់ យុវវ័យខ្មែរដែលចេះជួយស្រលាញ់ការពារបរិស្ថាន និងបានចូលរួមជាមួយគ្នារយៈពេលប៉ុន្មានថ្ងៃនេះ ដើម្បីយកសកម្មភាពរបស់យើងទាំងអស់គ្នាផ្សព្វផ្សាយ អភិរក្សនិងអភិវឌ្ឍន៏នៅប្រទេសជាតិទាំងមូល។ »។
នេះស្តែងឱ្យដឹងថា អ្នកនឹង មាស សុខសោភា ពិតជាស្វិតស្វែងខ្លាំងមែនទែននៅក្នុងកិច្ចការងារអភិរក្សព្រៃឈើ ដែលជាធនធានសំខាន់សម្រាប់ពិភពលោក ដោយទង្វើនេះកម្រមានតារារូបណាហ៊ានចំណាយពេលវេលា និងការលំបាកចុះទៅដល់ទីទាំងព្រៃផ្ទាល់បែបនេះណាស់ ដែលជាទង្វើមួយគួរឱ្យស្ងើចសរសើរខ្លាំង៕