web analytics
Monday, September 13, 2021

មកដឹងមូលហេតុសំខាន់ ​ដែលនាំឱ្យបារាំងលុបបឹង និងព្រែក​ នៅទីក្រុងភ្នំពេញតាំងពីទសវត្សឆ្នាំ១៩៣០

កាលពីសម័យមុន ​ទីក្រុងភ្នំពេញត្រូេះបានគេដឹងថា​ មានបឹង និងព្រែកបុរាណជាច្រើនកន្លែង ហើយដោយសារតែបឹង និងព្រែកត្រូវបានលុបបំបាត់ម្តងមួយៗ​​ បែរជាធ្វើឱ្យមហាជនយល់ថា ​បច្ចុប្បន្ននេះ ​ទីក្រុងភ្នំពេញតែងតែមានទឹកជន់លិច ​ពេលមានភ្លើងខ្លាំងគឺបណ្តាលមកពីការលុបបឹងទាំងនេះ។

យ៉ាងណាមិញ​​បឹង​ និងព្រែកនៅទីក្រុងភ្នំពេញមិនមែនទើបនតែត្រូវលុបនៅពេលបច្ចុបន្ននេះឡើយ ពោលគឺត្រូវបារាំងលុបបំបាត់ចោលក្នុងទសវត្សឆ្នាំ១៩៣០ មកម្ល៉េះ។

ព្រែកពាមផ្លុង មានស្ពាន ៣ ធ្វើការឆ្លងកាត់ ស្ពានមួយ ហៅថា ស្ពាននាគ ឬស្ពានរតនាគារ ឆ្លងពីមហាវិថី ឌូដា ដឺឡាក្រេ ( សព្វថ្ងៃជា មហាវិថីព្រះនរោត្តម ) ទៅវត្តភ្នំ , ស្ពានទី២ ជាស្ពានដែក ឆ្លងពីសង្កាត់អ៊ឺរ៉ុប ទៅវិថី អូយ៉េ ( ផ្លូវរវាងផ្សារកណ្ដាល និងផ្សារចាស់ , សព្វថ្ងៃជា ផ្លូវព្រះអង្គអេង ) , ស្ពានទី៣ ជាស្ពានថ្ម ឆ្លងពីបណ្ដោយផ្លូវមាត់ទន្លេ ទៅផែវត្តភ្នំ ( សព្វថ្ងៃជា តិរៈវិថី ព្រះសុីសុវត្ថិ )…។

សព្វថ្ងៃនេះ ព្រែក និងស្ពានទាំងអស់នេះ ត្រូវបានលុបបំបាត់ចោលក្នុងទសវត្សឆ្នាំ១៩៣០ ដើម្បីធ្វើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងភ្នំពេញឡើងវិញ…។ ការដែលបារាំងធ្វើការលុបព្រែក ដែលមានក្នុងទីក្រុងភ្នំពេញ ដូច្នេះ ព្រោះគេយល់ថា ព្រែក និងបឹងទាំងអស់នោះ មិនមែនរំដោះទឹកចេញពីក្រុងឡើយ តែបែរជានាំទឹកចូលក្នុងក្រុងទៅវិញ ថ្ងៃណាមួយ និងធ្វើឱ្យក្រុងភ្នំពេញទាំងមូល ប្រឈមនិងការជន់លិចមិនខាន៕

ដកស្រង់ចេញពី៖​​ Prim Sowathdara


- Advertisement -
- Advertisement -