web analytics
Friday, April 9, 2021

៥ រឿង ដែលចំនាយក្នុងផលិតតិច តែរកចំណូលបានយ៉ាងច្រើនហួសពីការរំពឹងទុក

1. My Big Fat Greek Wedding (2002)

ខ្សែភាពយន្តបែបកំប្លែង លាយឡំជាមួយមនោសច្ចេតនា ដែលចំនាយក្នុងការផលិតអស់៖ លានដុល្លារ តែចំណូលបានមកវិញមិនធម្មតាគឺ ៣៦៩ លានដុល្លារអាមេរិក។

2. E.T. the Extra-Terrestrial (1982)

ជារឿងប្រឌិតបែបវិទ្យាសាស្ត្រ ដែលរៀបរាប់ពីក្មេងៗប្រុស ដែលមានទំនាក់ទំនងជាមួយមនុស្សពិភពផ្កាយ។ រឿងនេះផលិតក្នុង ឆ្នាំ ១៩៨២ ដែលបានចំនាយដើមទុនអស់ ២៥ លានដុល្លារអាមេរិក តែអាចរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតទៅដល់ ៧៩៣ លានដុល្លារអាមេរិក។

3. Slumdog Millionaire (2008)

គឺជាខ្សែរភាពយន្តនិយាយរៀបរាប់ពីជីវិតយុវជនម្នាក់ចេញពីតំបន់ក្រីក្រមួយនៃទីក្រុង មុមបៃ ប្រទេសឥណ្ឌា ដែលរួមប្រកួតប្រជែងឆ្លើយសំនួរ នៅក្នុងកម្មវិធី ទូរទស្សន៍មួយរហូតទទួលបានជ័យជំនះ ទទួលបានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ខ្សែរភាពយន្តប្រើប្រាស់ ថវិការក្នុងការផលិត អស់ចំនួន ១៥ លានដុល្លារ តែទទួលបានចំណូលយ៉ាងច្រើនរហូតដល់ ៣៧៨ លានដុល្លារ។

4. Star Wars: A New Hope (Episode IV)

យើងពិតជាបានដឹង ហើយថា ខ្សែរភាពយន្តសេរី Star War ពិតជាមានភាពល្បីរន្ទឺតាំង ពីសេរីដំបូងរហូតដល់ បច្ច្បុន្ននេះ Star War នៅតែខ្សែរភាពយន្តដែលរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ងាកមក Star War ដែលផលិតក្នុង ឆ្នាំ ១៩៧៧ ក៏មិនធម្មតា ទោះចំនាយដើមទុនក្នុងការផលិតតិចក៏ពិតមែន ប៉ុន្តែទទួលចំណូលយ៉ាងច្រើនបើធៀបនឹងខ្សែរភាពយន្តល្អៗ ផ្សេងទៀត។ ចំពោះការចំនាយក្នុងការផលិតគឺត្រឹមតែ ១១ លានដុល្លារ តែប៉ុនណោះ តែចំណូលបានរហូតដល់ ៧៧៥ លានដុល្លារឯណោះ។

5. Home Alone (1990)

គ្រាន់តែចំណងជើងអ្នកនឹងស្រមៃដល់ក្មេងប្រុសដ៏ឆ្លាតម្នាក់ ដែលនៅម្មាក់ឯងតតាំងប្រយុទ្ធជាមួយចោរគាស់ផ្ទះ រហូតដល់ធ្វើអោយក្រុមចោរទាំងពីរព្រមចុះចាញ់នឹងត្រូវប៉ូលិសចាប់ខ្លួន។ ខ្សែរភាពយន្តនេះពិតជាល្បីរន្ទឺរ ដែលបានដាក់បញ្ចាំងកំឡុងពេលបុណ្យណូអែល ហើយទទួលបានចំណូលយ៉ាងច្រើន។ ចំនាយក្នុងការផលិតខ្សែរភាពយន្តនេះឡើងត្រឹមតែ ១៥ លានដុល្លារតែ រកចំណូលបានរហូតដល់ ៤៧៦ លានដុល្លារ។


- Advertisement -
- Advertisement -