web analytics
Sunday, October 17, 2021

ក្រោយដឹងកំហុស! កម្មវិធី ១ម៉ោងដើម្បីសង្គមជាតិ​ បានធ្វើការសុំទោសដល់ជនរួមជាតិ​ និងបងៗកង់បីទាំងអស់គ្នា (មានវីដេអូ)

ដូចយើងបានដឹងរួចមកហើយថា​ ដើម្បីចូលរួមចំណែកជួយដល់សង្គមជាតិ​ លោក​​​​​​​​​​​​​​​​​​​​​​​ ហ៊ុយ​​​​​​​​​​​​​​​​​​​​​​​​ យ៉ាឡេង​​​​​​​​​​​​​​​​​​​​​​​​​ បានង្កើតកម្មវិធីសប្បុរសធម៌មួយដើម្បីជួយសង្គមមានឈ្មោះថា​​​​​​​​​​​​​​​​​​​​​​​​ «១ម៉ោងដើម្បីសង្គមជាតិ​​​​​​​​​​​​​​​​​​​​​​​ »​​​​​​​​​​​​​​​​​​​​​​​​ ដែលអត្ថន័យកម្មវិធី​​​​​​​​​​​​​​​​​​​​​​​ និងគោលដៅកម្មវិធីផ្តោតទៅ២ចំណុច​ធំៗ​​​​​​​​​​​​​​​​​​​​​​​​​ ទី១​គឺការចុះធ្វើកម្មវិធីសប្បុរសធម៌​​​​​​​​​​​​​​​​​​​​​​​​ និងជួយដល់សង្គមដោយផ្ទាល់ទៅដល់ប្រជាជន​​​​​​​​​​​​​​​​​​​​​​​​ និងទី២​​គឺការផលិតរឿងអប់រំខ្លី​ពីសង្គម​​​​​​​​​​​​​​​​​​​​​​​​​ ជីវិត​​​​​​​​​​​​​​​​​​​​​​​​​​ ច្បាប់ចរាចរណ៍​​​​​​​​​​​​​​​​​​​​​​​​ និងរឿងមានអត្ថន័យជួយដល់សង្គមជាតិជាច្រើនទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយកាលពីប៉ុន្មានថ្ងៃមុន​កម្មវិធី​ «១ម៉ោងដើម្បីសង្គមជាតិ​​​​​​​​​​​​​​​​​​​​​​​ » បានចុះទៅធ្វើកម្មវិធីទាក់ទងនឹងប្រធានបទថ្មីមួយទៀតហើយដោយធ្វើការអប់រំទាក់ទងនឹងក្រុមអ្នករត់កង់៣​ ដែលមានយុវជនមួយក្រុមបានលើកបដា និងស្រែកដាក់មេក្រូទាមទារសុំឱ្យអ្នកបើករ៉ឺម៉កកង់បីឥណ្ឌាទាំងអស់មិនត្រូវបើកបរលើផ្លូវម៉ូតូទេ ព្រោះជាប្រភេទត្រីចក្រយានយន្ត ។ អ្នកតវ៉ាបានសុំឱ្យអ្នកបើកបររ៉ឺម៉កកង់បីឥណ្ឌាទាំងអស់ ត្រូវបើកបរនៅផ្លូវកណ្ដាល ផ្លូវល្បឿនមធ្យម ហាមបញ្ជ្រៀត និងជ្រៀតជ្រែកផ្លូវម៉ូតូ ។

តែយ៉ាងណាមិញ​ ការចុះទៅអប់រំបាននេះមានមហាជនមួយចំនួនគាំទ្រ​ ឯមួយចំនួនទៀតមិនគាំទ្រ​ ពិសេសក៏មានក្រសួងពាក់ព័ន្ធដែលយល់ដឹងច្បាស់ពីច្បាប់ចរាចរណ៍បានកោតសរសើរនូវទឹកចិត្តជួយដល់សង្គមមួយនេះ តែជាការអប់រំខុសពីច្បាប់ដែលបានចែងទាក់ទងនឹងចរាចរណ៍ផ្លូវគោកក្នុងការបែកចែកគន្លងធ្វើចរាចរណ៍តាមប្រភេទយានជំនិះ​ដោយពពួកកង់៣មិនមែនជាយានជំនិះដែលអាចបរនៅគន្លងរថយន្តបានឡើយ។​

ដោយសារតែដឹង និងទទួលស្គាល់ពីកំហុសខ្លួន​ នាព្រឹកថ្ងៃទី​ ២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០​នេះ លោក​​​​​​​​​​​​​​​​​​​​​​​ ហ៊ុយ​​​​​​​​​​​​​​​​​​​​​​​​ យ៉ាឡេង​​​​​​​​​​​​​​​​​​​​​​​​​ បានដឹកនាំក្រុមសង្គមមានឈ្មោះថា​​​​​​​​​​​​​​​​​​​​​​​​ «១ម៉ោងដើម្បីសង្គមជាតិ​​​​​​​​​​​​​​​​​​​​​​​ »​​​​​​​​​​​​​​​​​​​​​​​​ ​បានចុះទៅធ្វើការសុំទោសមហាជន និងអ្នកបើកបរកង់៣ទាំងអស់នូវកំហុសអចេតនារបស់ខ្លួនមួយនេះ​​។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់​ សូមទស្សនាវីដេអូខាងក្រោមនេះ​៖


- Advertisement -
- Advertisement -