គេថាអ្នកក្រក៏មានបេះដូង និងមានទឹកចិត្តដូចគ្នា សឹងតែថាអ្នកអត់ខ្លះមានទឹកចិត្តល្អប្រពៃជាងអ្នកមានមួយចំនួនផង។ ហើយថ្មីៗនេះ រឿងរ៉ាវទឹកចិត្តអ្នកអត់អ្នកក្រខ្សត់ជួយគ្នាទៅវិញទៅមករវាងបងប្អូនកម្មកររោងចក្របានធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរថា ពិតជាមានទឹកចិត្តល្អចេះជួយគ្នាក្នុងគ្រាអាសន្នមែន។
នេះបើយោងតាមរយៈគណនីហ្វេសប៊ុក សំណព្វ ចិត្ត អូន បានឱ្យដឹងថា៖ « មកធ្វើការធាក់កង់ ជិត20គីឡូ កង់ចាស់ហើយគ្មានភ្លើង ទៀត មានប្រពន្ធ ជាជនពិការជើង ហើយមានកូន3នាក់ក្នុងបន្ទុក ,😥😥អរគុណបងប្អូនកម្មករក្នុងរោងចក្រដេសុឹង ដែលបានលះបង់ថវិការផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយពួកខ្ញុំ ថវិការបស់បងប្អូន គឺទិញបានម៉ូតូ ចាស់1គ្រឿង វាចាស់មែនតែខ្ញុំសង្ឃឹមថាវាអាចជួយសម្រាលដល់គាត់បានច្រើន😍😍😍សូមជូនពរបងប្អូនទាំងអស់ សូមអោយមានសុខភាពល្អ រកទទួលទានមានបាន🙏🏻🙏🏻🙏🏻🙏🏻 »។
នេះស្តែងឱ្យដឹងថា ទោះមានអាជីពត្រឹមជាកម្មកររោងចក្រ និងមានប្រាក់ខែតិចតួចស្តួចស្តើងមែន តែពេលឃើញមិត្តរួមការងារជួបទុក្ខលំបាក គឺមិនបានឃើញនឹងភ្នែកឡើយបែរជាសុខចិត្តលះបង់ធនធានផ្ទាល់ខ្លួនតាមលទ្ធភាពជួយគ្នាបែបនេះ ដែលជាទង្វើគួរឱ្យសរសើរ និងយកតម្រាប់តាមជាខ្លាំង៕