web analytics
Sunday, March 7, 2021

អីយ៉ា! ​រំភើបមែន ពេលនេះ ​DEADPOOL 3 បាននឹងកំពុងតែដំណើរការផលិតវគ្គបន្ត ក្រោមការ​គ្រប់គ្រងរបស់ MARVEL STUDIOS​ ​ហើយ

ជារឿងមួយដ៏គួរឱ្យរំភើប និងភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ហ្វេនរឿង​ DEADPOOL ដោយពេលនេះតាមប្រភពព័ត៌មានជាផ្លូវការបានឱ្យដឹងថា​ Disney បានយល់ព្រមបើកភ្លើងខៀវឱ្យផលិតវគ្គបន្តនៃខ្សែភាពយន្ត DEADPOOL ហើយ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ MARVEL STUDIOS ។

ខ្សែភាពយន្តដែលនិយាយពី ​Superhero  មានអត្តចរិតឡប់ៗ ​កំប្លែង ​និងបែកស្លុយ ដែលមានអ្នកគាំទ្រជាច្រើននេះ ត្រូវបានគេដឹងថាតួឯកនៅតែប្រគល់ឱ្យលោក Ryan Reynold ដដែល ហើយសម្រាប់អ្នកសរសេរសាច់រឿងវគ្គ ៣ គឺជាបងប្អូនស្រីត្រកូល Molyneux គឺ​ ​​Wendy Molyneux និង Lizzie Molyneux-Loeglin ទៀតផង។

យ៉ាងណាមិញ​​​ នេះគ្រាន់តែព័ត៌មាននៃការចាប់ផ្តើមផលិត ​និងសរសេរសាច់រឿងជាផ្លូវការប៉ុណ្ណោះ​​ ចំពោះថ្ងៃចេញថត ​និងការដាក់បញ្ចាំងជាផ្លូវការមិនទាន់មានប្រភពច្បាស់លាស់ណាបង្ហើបឱ្យដឹងនៅឡើយទេ៕


- Advertisement -
- Advertisement -