web analytics
Monday, June 21, 2021

លែងភ័យអផ្សុកអត់រោងកុនមើល!​​ Legend Cinema សាខាកំពង់សោម ​ជិតបើកដំណើរការហើយ

Legend Cinema គឺជារោងភាពយន្តលំដាប់អន្តរជាតិមួយដែលមានបញ្ចាំងខ្សែភាពយន្តល្បីៗជាច្រើនមិនថាខ្សែភាពយន្តជាតិ​ និងអន្តរជាតិ ​ពោលគឺជារោងភាពយន្តស្តង់ដា​​​ និងមានផាសុកភាព​​​ ថែមទាំងមានសាខាជាច្រើននៅក្នុងទីក្រុងភ្នំពេញ​ និងមានសាខានៅខេត្តសៀមរាបទៀតផង។

យ៉ាងណាមិញកាន់តែពិសេសទៀតនោះ​​ ពេលនេះ​រោងភាពយន្ត​​ Legend Cinema ​នឹងបើកដំណើរសាខាថ្មីមួយទៀតហើយនៅខេត្តព្រះសីហនុ បើទោះបីជាស្ថិតនៅក្នុងរដូវកាលកូវីត១៩យ៉ាងណាក៏ដោយ។ រោងភាពយន្តថ្មីនេះត្រូវបានគេរំពឹងថា ​នឹងទទួលបានប្រជាជនខ្មែរ​​ និងភ្ញៀវអន្តរជាតិចូលទៅទស្សនាច្រើនលើសលប់ដោយសារតែរោងភាពយន្តនេះជារោងភាពយន្តទំនើបស្តង់ដាអន្តរជាតិ​​ សមស្របនឹងខេត្តព្រះសីហនុគឺជាតំបន់ទេសចរណ៍ល្បីល្បាញផងដែរ។

គួរឱ្យដឹងផងដែរថា សាខារោងភាពយន្ត ​Legend Cinema ដែលស្ថិតនៅខេត្តព្រះសីហនុនេះបានរៀបចំរួចរាល់ហើយ ​រង់ចាំតែថ្ងៃបើកដំណើរការជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខនេះប៉ុណ្ណោះ៕


- Advertisement -
- Advertisement -