web analytics
Monday, September 13, 2021

តើកម្ពុជាមានព្រឹត្តិការណ៍ អ្វីខ្លះដែលបានកេីតឡើងក្នុង វិឆ្ឆិកា?

វិឆ្ឆិកាជាខែ ដែលកម្ពុជាមានរឿងរាវជាច្រើន ទាំងល្អ ទាំងអាក្រក់។ ថ្ងៃនេះ គេហទំព័រយើងខ្ញុំសូមសង្ខែបព្រឹត្តិការណ៍ សំខាន់ៗដែលបានកើតឡើង នៅក្នុងប្រទេសកម្ពុជាយើង។

១. ទិវាបុណ្យឯករាជជាតិ ៩ វិឆ្ឆិកា ១៩៥៣ ជាស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

២. ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ របាំព្រះរាជទ្រព្យត្រូវដាក់បញ្ចូលក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតកអរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO)។

៣. ថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០០៥ ល្ខោនស្រមោលស្បែកធំ ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅរបស់អង្គការយូណេស្កូ។


៤. ថ្ងៃ ២៨ ខែ វិច្ឆិកា ២០១៨ ល្ខោនខោល ត្រូវដាក់បញ្ចូលក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតកអរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO)។


៥. នៅថ្ងៃទី ៣០ វិច្ឆិកា ២០១៦ ចាប៉ីដងវែង ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅរបស់អង្គការយូណេស្កូ។

ក្រៅពីព្រឹត្តិការណ៍រីករាយជាប្រវត្តិសាស្ត្រ យើងក៏ចាំមិនភ្លេច រឿងរ៉ាវដ៏អាក្រក់ ដែលបានកើតមកលេីប្រជាជនខ្មែរ កំឡុងពេល បុណ្យប្រពៃណីយជាតិដ៏ធំនៅចំថ្ងៃពិធីបុណ្យអ៊ំទូកនោះគឺព្រឹត្តិការណ៍ ២២ វិឆ្ឆិកា ២០១០(កោះពេជ្រ)ដែលធ្វើអោយមនុស្សជាង ៣០០ នាក់បានស្លាប់បាត់បង់ជីវិត និង ព្រមទាំងមានអ្នករបួសរាប់រយនាក់ផ្សេងទៀត។


- Advertisement -
- Advertisement -