web analytics
Tuesday, March 9, 2021

ត្រៀមអាវរងារ សម្ពាធខ្ពស់ Sub-Tropic បានរំកិលចុះក្រោមគ្របដណ្តប់លេីប្រទេសកម្ពុជា

Sub-Tropic បានរំកិលចុះក្រោមគ្របដណ្តប់មកលេីប្រទេសកម្ពុជា ជាមួយខ្យល់មូសុងឦសាន្តកម្រិតបង្គួរ។ ទន្ទឹមនឹងនោះ រដូវវស្សា ២០២០ សន្មត់ថាត្រូវបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី ២២ ខែ វិឆ្ឆិការ ឆ្នាំ ២០២០។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យ៖

១.​ បណ្តាខេត្តនៅតំបន់ទំនាបកណ្តល៖

  • ស៊ីតុណ្ហភាពអប្បបរមា មានពី ២២ ដល់ ២៤ អង្សារ
  • ស៊ីតុណ្ហភាពអតិបរមា មានពី ៣០ ដល់ ៣២ អង្សារ

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និង ខ្ពង់រាបឦសាន្ត៖

  • ស៊ីតុណ្ហភាពអប្បបរមា មានពី ១៩ ដល់ ២១ អង្សារ
  • ស៊ីតុណ្ហភាពអតិបរមា មានពី ២៩ ដល់ ៣១ អង្សារ

៣. តំបន់មាត់សមុទ្រ៖

  • ស៊ីតុណ្ហភាពអប្បបរមា មានពី ២៣ ដល់ ២៥ អង្សារ
  • ស៊ីតុណ្ហភាពអតិបរមា មានពី ២៩ ដល់ ៣១ អង្សារ

អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលេី សូមសារធារណៈជនជ្រាបជាពត៌មាន៕


- Advertisement -
- Advertisement -