web analytics
Friday, September 17, 2021

នៅមិននៅ រមាស់ដៃយកកូនសោរ ទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ ត្រូវអាជ្ញាធរឃាត់ខ្លួនអប់រំមួយ

កាលពីថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៩:០០នាទីព្រឹក​ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ​ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វេីការអប់រំណែនាំ នឹងធ្វើកិច្ចសន្យាប្រជាពលរដ្ឋម្នាក់បានធ្វើឱ្យខូចខាតសម្បត្តិប្រាសាទបុរាណខ្មែរ​ ដែលជាទង្វើទមិឡអត់សាសនាធ្វើឱ្យមហាជនមានការផ្កោលទោសជាខ្លាំង។

ពលរដ្ឋដែលត្រូវអាជ្ញាធរឃាត់ខ្លួនអប់រំរូបនេះ មានឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌ​កំបូល រាជធានីភ្នំពេញ ។ ដោយនៅថ្ងៃកើតហេតុ ពលរដ្ឋរូបនេះ បានយកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន​ រហូតដល់ដឹងអាជ្ញាធរក៏បានចា់មកអប់រំតែម្តងទៅ។

ក្រោយត្រូវបានហៅអប់រំ កុំអោយគាត់ធ្វើលើកក្រោយទៀតរួចមក អាជ្ញាធរក៏បានអនុញ្ញាតិឱ្យបុរសរូបនេះទស្សនាប្រាសាទជាបន្តទៅទៀតដែរ៕


- Advertisement -
- Advertisement -