អ្នកណាមិនស្គាល់ស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិដែលជាក្រុមហ៊ុនលក់ផលិតផលសម្រស់ និងសុខភាពដ៏ល្បីល្បាញ។ យ៉ាងណាមិញ មិនត្រឹមតែល្បីថាជាអ្នកជំនួញដ៏ជោគជ័យ ស្រីអូន ត្រូវបានមហាជនឱ្យនាមថា ស្រីអូននារីចិត្តធម៌ ព្រោះតែស្រីអូនរមែងតែងតែជួយដល់ការងារសង្គម និងធ្វើការចែកអំណោយសប្បុរសធម៌ផ្សេងៗជាច្រើនលើកជាច្រើនសារគួរឱ្យសរសើរ។
ជាថ្មីម្តងទៀត បងស្រីអូន បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើគណនីហ្វេសប៊ុកជាផ្លូវការរបស់ខ្លួននូវសកម្មភាពទិញទឹកផ្លែឈើក្នុងកម្មវិធីចែកអំណោយទៀតហើយ តែមិនបានបង្ហាញថានៅក្នុងកម្មវិធីនៅឡើយទេ ថែមទាំងបានរៀបរាប់ថា៖ «កាលនៅលក់ចាប់ហួយ ទិញទឹកផ្លែឈេីលក់ម្ដង5កេះ ទៅ 10កេះទេ😑ដល់ឥលូវទិញទឹកផ្លែឈេីម្ដង 200កេះទៅ 500កេះ ទៅចែកអំណោយ🙏🏻មានក្ដីសុខណាស់ដែរអាចបំពេញបំណងប្រាថ្នារបស់ខ្លួនឯងបាន🙏🏻💪🏻»។
នេះអាចស្តែងឱ្យដឹងថា ស្រីអូន ការពិតមានប្រវត្តិជីវិតពិបាក និងតស៊ូនៅក្នុងការរកស៊ីមិនធម្មតានោះទេ ទម្រាំតែទទួលបានភាពជោគជ័យដល់សព្វថ្ងៃនេះ ហើយនេះក៏ជាមូលហេតុចម្បងមួយដែរ ដែលស្រីអូនរមែងតែងតែនឹកឃើញដល់ភាពលំបាករបស់ខ្លួន ទើបនឹកឃើញដល់ធ្វើកិច្ចការងារសប្បុរសជាហូរហែរដោយមិនចង់បានមុខមាត់គួរឱ្យយកតម្រាប់តាម៕