យើងបានដឹងហើយថាខេត្តសៀមរាបជាខេត្តមួយដែលសំបូរទៅដោយប្រាង្គប្រាសាទដែលបន្សល់ទុកពីដូនតា ហេីយបានក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយម។ ដោយឡែកក្រៅពីតំបន់ទេសចរណ៏បែបប្រវត្តិសាស្ត្រខេត្តសៀមរាបក៏មានរមណីយដ្ឋានធម្មជាតិប្លែកៗជាច្រើនកន្លែងដែលអាចអោយលោកអ្នកធ្វើដំណើរកំសាន្តបានទៀតផង។ ខាងក្រោមនេះជាកន្លែងទេសចរណ៏ល្បីៗបែបធម្មជាតិទាំង ៥ កន្លែង ដែលប្រជាជននៅទីនេះចូលចិត្តធ្វើដំណើរកំសាន្តរៀងរាល់ចុងសប្តាហ៍៖
១.រមណីយដ្ឋានកំពង់ភ្លុក
កំពង់ភ្លុកជាកន្លែងទេសចរណ៏មួយកន្លែងដែលអាចឲ្យយើងជិះទូកមើលព្រៃឈើដ៏ស្រស់បំព្រងនៅលើផ្ទៃទឹក និង ទេសភាពតាមព្រែកនៃបឹងទន្លេសាប។
ទីតាំង៖https://goo.gl/maps/PLCFWX8huEzP7fNJ6
២. ឃុនរាម
ឃុនរាមជាទីកន្លែងទេសចរណ៏មួយកន្លែងដែលសម្បូរទៅដោយព្រៃឈើធម្មជាតិនៅតាមដងភ្នំនិងជាកន្លែងដែលសម្បូរទៅដោយខ្យលអាកាសបរិសុទ្ធ ដែលស្ថិតនៅតំបន់ភ្នំគូលែន ស្រុកបន្ទាយស្រី។
ទីតាំង៖https://goo.gl/maps/U14fH75iXLkh87cFA
៣. ព្រៃសហគមន៍ ទឹកជប់បឹងខ្នារពោធិ៍
ទឹកជប់ខ្នារពោធិ៍គឺជា ឈ្មោះរបស់សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ហើយសហគមន៍នេះមានទីតាំងស្ថិតនៅក្នុង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។សហគមន៍នេះមានសមាជិកចំនួន៧ភូមិដែលចំណុះក្នុងឃុំខ្នារពោធិ៍ និងមានផ្ទៃដីសរុបចំនួន ១០២២ហិតា។ ហើយនៅក្នុងចំណោមផ្ទៃដីចំនួន១០២២ហិតានេះ មានផ្ទៃដីចំនួន៩០ហិតា គឺជាដីព្រៃជប់ទឹកដែលមានដើមកោងកាងទឹកសាបដុះនៅតំបន់នោះយ៉ាងច្រើននិងស្រស់ស្អាត ដែលគណៈកម្មការសហគមន៍យើងកំពុងតែរៀបចំកែលម្អ ច្នៃប្រឌិតឲ្យក្លាយជារមណីយដ្ឋានធម្មជាតិមួយដើម្បីឲ្យបងប្អូនបានមកលេងកម្សាន្ត។
ទីតាំង៖ https://goo.gl/maps/URBn6bn358ZEWg5z5
៤. រមណីយដ្ឋានភ្នំគូលេន
ភ្នំគូលេនជាតំបន់ទេសចរណ៏ធម្មជាតិបែបប្រវត្តិសាស្ត្រដែលដក់ជាប់គ្នុងដួងចិត្តប្រជាជនខ្មែរគ្រប់ស្រទាប់និង គ្រប់ទីកន្លែង។ នៅទីនោះអ្នកអាចទស្សនាទឹកងូតទឹកជ្រោះដ៏ត្រជាក់គ្រប់រដូវ និងគយគន់ព្រៃព្រឹក្សាដ៏ស្រស់បំព្រងបានទៀតផង។ វាជាទីកន្លែងដ៏អស្ចារ្យសំរាប់សម្រាកលំហែកាយ។
ទីតាំង៖https://goo.gl/maps/VrfjszGrf8RLRzcbA
៥. រមណីយដ្ឋានពើងតានាន់
គឺជារមណីយដ្ឋានដែលសម្បូរទៅដោយថ្ម ជាច្រើនតម្រៀបគ្នាបង្កើតជាទេសភាពដ៏ស្រស់ស្អាតបែបធម្មជាតិ។
ទីតាំង៖https://goo.gl/maps/gCtBtvt7cHsxN7YaA