web analytics
Thursday, June 24, 2021

សូមប្រុងប្រយ័ត្ន ភ្លៀងនឹងបន្តធ្លាក់ ហើយអាកាសធាតុនឹងចុះត្រជាក់ខ្លាំង

ប្រទេសកម្ពុជាទទួលរងនូវអាកាសធាតុត្រូពិចមូសុង ដែលបែងចែករដូវជាពីរគឺរដូវប្រាំងនិងវស្សា​ ប៉ុន្ដែដោយសារតែអាកាសធាតុមានការប្រែប្រួលប៉ុន្មានឆ្នាំនេះបានធ្វើឲ្យរដូវមានការផ្លាស់ប្ដូរជាខ្លាំង។

​ជាក់ស្ដែងក្នុងឆ្នាំ២០២០​​ នេះប្រទេសកម្ពុជាបានជួបនឹងគ្រោះទទឹកជំនន់ និង គ្រោះធម្មជាតិផ្សេងៗទៀតដូចជា ខ្យល់ព្យុះ ជាដើម..។ ដោយឡែកបន្ទាប់ពីរដូវវស្សាជាធម្មតាតែងតែមានរដូវរងារតូចមួយនៅអំឡុងខែ កញ្ញារហូតដល់ពាក់កណ្ដាលខែវិច្ឆិការ។ ក៏ប៉ុន្តែក្នុងឆ្នាំ២០២០នេះ​ ប្រទេសកម្ពុជានិងទទួលរងនូវអាកាសធាតុត្រជាក់ និង​​ ភ្លៀងធ្លាក់នៃផ្នែកខ្លះក្នុងផ្ទៃប្រទេសចាប់ពីថ្ងៃទី ១៨​ ខែ វិច្ឆិកា រហូតដល់ថ្ងៃទី​ ២១​ ខែវិច្ឆិការ ឆ្នាំ​​២០២០​​ និង​ ចាប់ពីថ្ងៃទី២៧​ខែវិច្ឆការ ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២០ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មានការយកចិត្តទុកដាក់ និង​ ថែរក្សា សុខភាពក្នុងរយះពេលនៃរដូវរងារខាងមុខនេះ។

ប្រភព៖ Phnom Penh,Cambodia Weather Forcase and condition

 


- Advertisement -
- Advertisement -