web analytics
Thursday, April 8, 2021

អ្វីដែលត្រូវត្រៀមទុកសម្រាប់ឆ្នាំថ្មី ​ឆ្នាំ ២០២១ ដើម្បីឱ្យជីវិតកាន់តែល្អប្រសើរឡើង

ថ្ងៃឆ្លងឆ្នាំ ​ទៅកាន់ឆ្នាំថ្មី ឆ្នាំ ​២០២១  គឺកាន់តែខិតជិតមកដល់។ ក្រៅពីត្រៀមទទួលភាពរីករាយ ​អ្នកក៏ត្រូវតែត្រៀមចិត្ត ​ត្រៀមកាយ ផ្លាស់ប្តូរជីវិតអ្នកឱ្យកាន់តែល្អប្រសើរជាងមុនដែរ។

ដូច្នេះមកតាមដានការផ្លាស់ប្តូរត្រៀមទុកសម្រាប់ឆ្នាំ ២០២១ ដូចខាងក្រោម

១. ចិត្តគំនិតថ្មី

ប្រសិនជាអ្នកយល់ថាអ្នកធ្លាប់បានធ្វើខុសកាលពីឆ្នាំចាស់ ចិត្ត ​គំនិត និងការយល់ឃើញរបស់អ្នកមិនល្អ ​អ្នកត្រូវតែត្រៀមចិត្តគំនិតថ្មី ​ដើម្បីឱ្យជីវិតអ្នកកាន់តែល្អប្រសើរជាងមុន។

២. ផែនការថ្មី

ឆ្នាំចាស់មិនថាអ្នកមានភាពជោគជ័យ ​ឬបរាជ័យក៏ដោយ ​តែសម្រាប់ឆ្នាំថ្មី ​អ្នកត្រូវតែមានគម្រោង និងផែនការឱ្យកាន់តែល្អ និងប្រសើរជាងមុន ​ទាំងផែនការជីវិត ​អនាគត ​ការងារ និងការរកស៊ីជាដើម។

៣. ជម្រុះក្តីហ្មងសៅ

ឆ្នាំចាស់មិនប្រាកដថាអ្វីៗសុទ្ធតែល្អទេ ​ប្រសិនជាអ្នកមានរឿងមិនសប្បាយចិត្ត មានចិត្តខឹង ​អន់ចិត្ត និងរឿងល្អជាច្រើន ​សូមជម្រះរឿងទាំងនោះចោល ​ធ្វើឱ្យចិត្តគំនិតរបស់អ្នកជ្រះស្រឡះ លែងតឹងណែនធ្ងន់ក្នុងចិត្ត នោះអ្នកនឹងមានគំនិតល្អៗ ដើម្បីគិតរឿងថ្មីសម្រាប់ជីវិតកាន់តែប្រសើរ។

៤. មនុស្សល្អថែរក្សា មនុស្សមិនល្អបោះចោលទៅ

វាពិតជារឿងល្អខ្លាំងណាស់ ​ដែលអ្នកមានមនុស្សល្អៗ មិត្តល្អៗនៅក្បែរ ​រួមទាំងមនុស្សជាទីស្រលាញ់ ដូច្នេះមិនថាឆ្នាំថ្មី ​ឬឆ្នាំទៅមុខយ៉ាងណា  កុំភ្លេចថែរក្សាមនុស្សល្អៗនៅក្បែរខ្លួនជានិច្ច។ តែសម្រាប់មនុស្សមិនល្អ មិត្តមិនល្អ ​មិនចាំបាច់ស្តាយទេ ​ព្រោះទុកក៏មិនចំណេញដែរ ​បើអាចលះបង់ជម្រុះមនុស្សមិនល្អចេញពីជីវិតខ្លះក៏វាមិនមានបញ្ហាអីដែរ។

៥. ស្រលាញ់ខ្លួនឯង

មិនថាជីវិតជួបរឿងរ៉ាវច្រើនបែបណា មិនថាជួបនឹងបញ្ហា បរាជ័យ ឬជោគជ័យ ​អ្នកមិនអាចអស់សង្ឃឹមទេ ​អ្នកត្រូវតែរឹងមាំ ​កែប្រែខ្លួនជាថ្មី ​ដោយយកពាក្យថាស្រលាញ់ខ្លួនឯងដាក់ពីមុខ។

ចេះស្រលាញ់ខ្លួនឯងកាន់តែច្រើន អ្នកនឹងមើលឃើញពិភពលោកកាន់តែស្រស់បំព្រង ​ចេះស្រលាញ់ខ្លួនឯងទាំងចិត្តគំនិត ​និងសុខភាពផ្លូវកាយផង ​នោះទើបជីវិតអ្នកនឹងកាន់តែល្អប្រសើរ។

រក្សាសិទ្ធ៖ កថាជ័យ


- Advertisement -
- Advertisement -