web analytics
Wednesday, June 23, 2021

ក្រុម១ម៉ោងដើម្បីសង្គមជាតិធ្វើសកម្មភាពអប់រំចរាចរណ៍ឡានកង់១០ (មានវីឌីអូ)

ក្រុម១ម៉ោងដើម្បីសង្គមជាតិដែលដឹកនាំដោយ លោកហ៊ុយ យ៉ាេឡង កាលពីថ្ងៃអាទិត្យទី១៥នេះ ក្រុមពួកលោកបានចុះធ្វើសកម្មភាពអប់រំចារាចរណ៍នៅលើដងផ្លូវ ដែលសកម្មភាពរបស់ពួកលោកផ្តោតសម្ខាន់ទៅលើឡានធំៗដែលកំពុងបើកបរនៅលើផ្លូវជាតិលេខ៤ ដោយពួកលោកបានលើកបដាមួយសរសេរថា ៖ គោរពច្បាប់ចរាណ៍ គឺស្រលាញ់អាយុជីវិតខ្លួនឯង និងអ្នកដទៃ កុំព្រហើនមិនប្រយ័ត្ន កុំអាងផ្លូវស្ងាត់បង្កើនល្បឿន បង្កគ្រោះថ្នាក់ ហើយសកម្មភាពនេះបានទទួលការចាប់អារម្មណ៍អ្នកដែលធ្វើដំណើរនៅលើដងផ្លូវផងដែរ អ្វីដែលពិសេសនោះសកម្មភាពនេះបានទទួលថវិការបរិច្ចាគពីសប្បុរសជនខ្លះ ហើយក្រុមពួកលោកផងដែរបានចូលរូួមបន្ថែមនិងស្ម័គ្រចិត្តទាំងអស់គ្នា បានទិញគ្រឿងភេសជ្ជៈ ម៉ាស់ ទឹកលាងដៃ ប្រេងក្រឡា ចែកជូនដល់បងប្អូនឡានកង់១០ផងដែរ បើតាមលោកហ៊ុយយ៉ាឡេងបានរៀបរាប់អោយដឹងថា សកម្មភាពរបស់លោកត្រូវបានបងប្អូនឡានកង់១០គាំទ្រសរសើរអោយធ្វើផងដែរ ព្រោះថាពួកគាត់ក៏ជួបបញ្ហារនៅលើដងផ្លូវដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នាការពារកុំអោយមានគ្រោះថ្នាក់នៅលើដងផ្លូវទាំងអស់គ្នាផងដែរ ចង់ដឹងថាសកម្មភាពនិងបទសម្ភាសន៍ចំពោះបងប្អូនឡានធំៗយ៉ាងណានោះសូមចូលទស្សនាវីឌីអូសកម្មភាពទាំងអស់គ្នា ។


- Advertisement -
- Advertisement -