web analytics
Thursday, April 8, 2021

រំភើបមែន! ពេលនេះ«រឿងដើម្បីកូន» ត្រូវបានជ្រើសយកទៅចូលរួមប្រកួតពានរង្វាន់អូស្កាអន្តរជាតិហើយ

អាចថាជារឿងមួយដ៏ភ្ញាក់ផ្អើល និងមោទកភាពបំផុតសម្រាប់វិស័យភាពយន្តកម្ពុជា ​ដោយកាលពីម្សិលមិញនេះ Cambodia Oscar Selection Committee (COSC) ​ដែលជាក្រុមមួយដែលធ្វើការជ្រើសរើសភាពយន្តកម្ពុជាទៅកាន់កម្មវិធីជ្រើសរើសពានរង្វាន់ពិភពលោក បានសម្រេចចិត្តជ្រើសរើសភាពយន្តជីវិតរឿង «ដើម្បីកូន» ​ចូលទៅប្រកួតក្នុងកម្មវិធីពានរង្វាន់  Oscar លើកទី៩៣ នៃ Academy Awards for Best International Feature Film។

ការជ្រើសរើសភាពយន្តជីវិតរឿង «ដើម្បីកូន» ​ទៅកាន់ការប្រកួតប្រជែងពិភពលោកនេះ ត្រូវបានសម្រេច និងបោះឆ្នោតជាច្រើនលើកនៃ Cambodia Oscar Selection Committee (COSC) ​ទាំងសាច់រឿង និងគុណភាព ដែលស័ក្តសមសម្រាប់ការប្រកួតពិភពលោកមួយនេះ។

យ៉ាងណាមិញសម្រាប់អ្នកផលិត ដឹកនាំរឿង និងជាតួអង្គសំខាន់ក្នុងរឿង ​«ដើម្បីកូន» លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ ក៏បានសម្តែងក្តីរីករាយជាខ្លាំងនៅក្នុងការជ្រើសរើសខ្សែភាពយន្តស្តីពីការលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូនទៅពានរង្វាន់ពិភពលោក។ ​ដោយលោកបានបញ្ជាក់ថា ​លោកមិនបានរំពឹងនូវការយកឈ្នះពានរង្វាន់ឡើយ តែវាជាជំហានថ្មីមួយនៃមុខមាត់ភាពយន្តខ្មែរនៅលើទីផ្សារបរទេស ​ហើយក៏ជាបទពិសោធន៍ថ្មីមួយដើម្បីជួយឱ្យលោកផលិតខ្សែភាពយន្តឱ្យកាន់តែល្អថែមមួយកម្រិតទៀត៕

 


- Advertisement -
- Advertisement -