web analytics
Thursday, April 8, 2021

ទៅលេងបាត់ដំបង ​កុំភ្លេចឆ្លៀតទៅលេងកសិដ្ឋានចិញ្ចឹមក្រពេី និងសួនផ្កាហេងឆេង ​ស្អាតអស់ទាស់

ទៅខេត្តបាត់ដំបងមានទីកន្លែងដើរកម្សាន្តច្រើនកន្លែង​ទាំងទីតាំងប្រវត្តិសាស្រ្ត ទេសភាពព្រៃ និងភ្នំទាំងឡាយសុទ្ធតែជាកន្លែងកម្សាន្តប្រកបដោយភាពរីករាយ។

នៅក្នុងនោះបាត់ដំបង ក៏មានទីកន្លែងកម្សាន្តកែច្នៃជាច្រើនកន្លែងផងដែរ ​ដោយក្នុងនោះគឺមាន កសិដ្ឋានចិញ្ចឹមក្រពេីនិងសួនផ្កាហេងឆេង ដែលជាកន្លែងដើរលេងដ៏ពេញូនិយម។ ​ព្រោះក្រៅជាកសិដ្ឋានចិញ្ចឹមក្រពើ ​ទីកន្លែងនោះក៏មានរៀបចំដាំផ្កាលម្អ ​និងរៀបចំតុបតែងមានកន្លែងថតរូបស្អាតៗ ​ទៅលេងប្រាកដជាពេញចិត្តតែម្តង។

ទីតាំង : ភូមិអូតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ព័ត៌មានបន្ថែម : 069 443376/ 096 4444476 ( ផ្លូវឆ្ពោះទៅកាន់ទំនប់កំពីងពួយ ស្ថិតក្រោយសាលារៀនអូតាញា )៕

 


- Advertisement -
- Advertisement -