ធ្លាប់ស្រមៃថា ចង់ដើរកម្សាន្តនៅទីកន្លែងដែលមានបរិយាកាសធម្មជាតិមែនទេ តែសម្រាប់អ្នកដែលចូលចិត្តទទួលទានកាហ្វេ ការដើរព្រៃធម្មជាតិប្រាកដជាពិបាកនឹងរកកន្លែងញ៉ាំកាហ្វេហើយ។
ពេលនេះមិនបាច់បារម្ភទេ កាហ្វេលើភ្នំមួយកន្លែងបាននឹងកំពុងតែល្បីល្បាញថាមានរសជាតិឆ្ងាញ់ ថែមទាំងអាចអង្គុយគយគន់ទេសភាពពីលើភ្នំប្រកបដោយព្រៃព្រឹក្សា និងអាចមើលឃើញសមុទ្រ យ៉ាងត្រជាក់ភ្នែកទៀតផង។
គួរឱ្យដឹងផងដែរថា កាហ្វេលើភ្នំនេះស្ថិតនៅឧទ្យានខេត្តកែប យើងហ្នឹងតែម្តង៕
Cr: Sivorn Darisano