ថ្មីៗនេះយុវជនខ្មែរមួយរូប បានបង្កើតស្នាដៃសូន្យជារូបរបស់ព្រះបាទជ័យវរ្ម័នទី ៧ ដែលជាមហាវីរក្សត្រដ៏អង់អាចបំផុតក្នុងចក្រភពអង្គរប្រទេសកម្ពុជា យ៉ាងស្រស់ស្អាតអស្ចារ្យ ស្ទើតែដូចមនុស្សពិតៗ។
ការសូនជារូបសំណាកព្រះបាទជ័យវរ្ម័នទី ៧ ជារូបតូចៗសម្រាប់ដាក់តាំងមួយនេះ ត្រូវបានធ្វើឡើយដោយយុវជនមានគណនីហ្វេសប៊ុកឈ្មោះ Khun Ra ដោយប្រើវិធីសាស្ត្រ Zbrush sculpt មើលទៅមានភាពរស់រវើកតែម្តង។
រូបសំណាកតូចៗនេះត្រូវបានមហាជនមានការចាប់អារម្មណ៍ និងស្ញប់ស្ញែងមែនទែន ថែមទាំងមានអ្នកលេងបណ្តាញសង្គមជាច្រើនចង់ទិញរូបសំណាក់នេះទុកជាអនុស្សាវរីយ៍ផងដែរ។ តែបើយោងតាមម្ចាស់ស្នាដៃបានឱ្យដឹងថា មិនទាន់មានការផលិតលក់ជាផ្លូវការនៅឡើយទេ តែនឹងព្យាយាមផលិតចេញលក់ឆាប់ៗនេះ៕