web analytics
Thursday, July 29, 2021

គំនិតគួរពិចារណាដើម្បីស្ថាបនា៖ ​ម៉ូតផ្ទះល្វែងបែបនេះ​ មានហានិភ័យណាស់ មិនសុវត្ថិភាពឡើយ នៅពេលមានអគ្គិភ័យឆាបឆេះ

សម័យបច្ចុប្បន្នសំណង់ផ្ទះល្វែង រីកដុះដាលស្អេកស្កេះគ្រប់ម៉ូតគ្រប់ម៉ាកទៅតាមការរចនាផ្សេងៗគ្នាទៅតាមតម្រូវការរបស់អតិថិជនរបស់ខ្លួន។ ​តែយ៉ាងណាសម្រាប់សំណង់មួយចំនួនបែរជាត្រូវប្រជាពលរដ្ឋយល់ថាមិនមានសុវត្ថិភាពនោះទេ ពិសេសគឺរាល់ពេលមានអគ្គិភ័យម្តងៗ។

នេះបើតាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះថា Chhay Koeng បានឱ្យដឹងថា៖ « សូមនិយាយដេីម្បីស្ថាបនា ម៉ូតផ្ទះបែបនេះមិនមានសុវត្ថិភាពទេពេលមានអគ្គីភ័យកេីតឡេីង​ ជាពិសេសជាន់ទីមួយ​ បេីឆេះជាន់ផ្ទាល់ដី​ អ្នកខាងលេីគ្មានកន្លែងសម្រាប់រំដោះខ្លួននោះទេ​។ » ។

ការចេញមកបញ្ចេញយោបល់ទាក់ទងនឹងហានិភ័យនៃសំណង់បែបនេះ ​ក្រោយពី ផ្ទះល្វែង​មួយ​កន្លែង​ក្នុង​បុរី​ពិភព​ថ្មី​ឈូក​វ៉ា​១ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ជាប់​ស្ត្រី​ជា​​ម្តាយ និង​កូនប្រុស​តូច​ៗពីរ​នាក់​ទៀត​នៅ​ក្នុងផ្ទះ​នោះ​ ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ ​កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ។ ការឆាបឆេះនេះ ត្រូវបានគេដឹងថា ​ជនរងគ្រោះជាម្តាយ និងកូន បានរត់ចេញតាមមុខផ្ទះដែរ ​តែមានភ្លើងស្ទាក់ឆាបឆេះខ្លាំងនៅមុខជំនាងផ្ទះធ្វើឱ្យរបួស ហើយនៅលើផ្ទះគ្មានច្រកក្រោយ ច្រកផ្សេង ​ឬលើដំបូលដែលអាចរត់គេចខ្លួន ទើបម្តាយ និងកូនឡើងទៅជាន់ទៅ១វិញ តែសំណាងល្អបានប្រជាពលរដ្ឋ​និង​សន្តិសុខ​នាំ​គ្នា​ឡើង​ទៅ​លើ​ជាន់​ទី​មួយ​ដើម្បី​ជួយ​រំដោះ​ស្ត្រី​និង​កូន​ចេញពី​លំនៅ​ឋាន​តាម​បង្អួច​ទាន់។

សង្ឃឹមថាអត្ថន័យនៃការស្ថាបនាមួយនេះ​​អាចធ្វើឱ្យម្ចាស់បុរីដែលមានសំណង់បែបនេះធ្វើការពិចារណាជាថ្មី ដើម្បីកុំឱ្យជួបនឹងហានិភ័យជាថ្មីម្តងទៀតនាំឱ្យបង្កគ្រោះថ្នាក់ដល់អ្នកស្នាក់នៅ៕


- Advertisement -
- Advertisement -