web analytics
Monday, April 12, 2021

អស់ទាស់​ « រាំរាំរាំ »​ពីអ្នកនាង​ មាស​ សុខសោភា​ ពិរោះកន្ត្រាក់អារម្មណ៍​ ជាមួយ​ MV ប្លែកទំនើបមិនចាញ់បរទេស (មានវីដេអូ)

អ្នកនាង​ មាស​ សុខសោភា គឺជាតារាចម្រៀងដែលមានឈ្មោះបោះសម្លេងមួយរូប និងមានសមត្ថភាពមិនធម្មតា​ រហូតបានបើកផលិតកម្មផ្ទាល់ខ្លួនហើយ និងជាអ្នកចម្រៀងឯករាជ្យទៀតផង។

ថ្មីៗនេះ អ្នកនាង​ បានបញ្ចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់​ទាំងបទកម្សត់មនោសញ្ចេតនា​ និងបទញាក់កន្ត្រាក់អារម្មណ៍​ សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ ដោយបទចម្រៀងដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺបទចម្រៀងថ្មី មានចំណងជើងថា​ « រាំរាំរាំ »​ ។​ បទចម្រៀងបែបញាក់មួយបទនេះត្រូវបានគេមើលឃើញថាមានបច្ចេកទេសថតឡូយស្ទើរតែលំដាប់បរទេស​ ថែមទាំងបានផ្តិតទស្សនីយភាពនៅក្រៅប្រទេសដូចជានៅ​ hollywood និងប្រទេសកាណាដា​ ជាដើម​ ដោយមិនបំភ្លេចបង្ហាញពីទង់ជាតិប្រទេសកម្ពុជានោះឡើយ ធ្វើឱ្យបទចម្រៀងនេះមានលក្ខណៈប្លែកថ្មីចាប់អារម្មណ៍មែនទែននូវការច្នៃប្រតិដ្ឋនៅក្នុងបទចម្រៀងវីដេអូមួយនេះ។

ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះ


- Advertisement -
- Advertisement -