web analytics
Tuesday, July 27, 2021

វីធីបង្ការជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ របស់ក្រសួងសុខាភិបាល ​ផលិតដោយអ្នកដែលមានទឹកចិត្តជួយសង្គមជាច្រើនស្ថាប័ន សុទ្ធសឹងតែយុវវន (មានវីដេអូ)

ថ្មីៗនេះក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជា ក្រសួងសុខាភិបាលកម្ពុជា បានបញ្ចេញវីដេអូអប់រំមួយ ​ស្តីពីការបង្ការជំងឺកូវីត១៩ នៅកន្លែងធ្វើការ ​ដើម្បីជាសារអប់រំទៅដល់ប្រជាជនខ្មែរទាក់ទងទៅនឹងការការពារការឆ្លងរាលដាលនៃជំងឺកូវីត១៩ ​ដែលគេគ្រប់គ្នាស្គាល់ថា ​ជាជំងឺឆ្លងរាលដាលជាសកលពាសពេញពិភពលោក ដែលធ្វើឱ្យគ្រប់បណ្តាប្រទេសមានការព្រួយបារម្ភជាខ្លាំង។

ក្រៅពីបង្កប់សារនៅក្នុងវីដេអូអប់រំខ្លីហើយនោះ តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានរំលេចអត្ថន័យអប់រំបន្ថែមទៀតថា៖

« វីធីបង្ការជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ ៖
– ត្រូវរក្សារគម្លាតពីមនុស្សម្នាក់ទៅម្នាក់ឲ្យបានយ៉ាងតិចមួយម៉ែតកន្លះ
– លាងដៃជាមួយសាប៊ូ ឬបាញ់អាកុលញឹកញាប់
– មិនត្រូវបរិភោគអាហាររួមគ្នាទេ ត្រូវបែងចែកអាហារឬខ្ចប់ដោយឡែក
សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីទប់ស្កាត់ និងបង្កាជំងឺកូវីដ១៩ តាមរយៈ រក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុល និងអនាម័យអោយបានត្រឹមត្រូវតាមការណែនាំរបស់ ក្រសួងសុខាភិបាល » ។

អ្វីដែលកាន់តែពិសេសវីដេអូដែលផលិត ​គាំទ្រ ​ដោយរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលកម្ពុជា ​ត្រូវបានគេដឹងថាជាវិដេអូដែលទទួលបានការគាំទ្រសហការជួយផលិតដោយក្រុមយុវជន និងផលិតករដែលចង់រួមចំណែកជួយសង្គមជាច្រើនស្ថាប័ន ដែលរួមមានដូចជា៖ កម្មវិធី១ម៉ោងដើម្បីសង្គមជាតិ​របស់លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ / សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវវជនសម្តេចតេជោ (ស.គ.យ.ត) / យុវជនក្រៅប្រព័ន្ធ (យ.ក.ប) / សមាគមរួមគ្នាអភិវឌ្ឍន៍ដើម្បីសន្តិភាព​(ស.រ.អ.ស) ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖


- Advertisement -
- Advertisement -