web analytics
Sunday, August 1, 2021

អាណិតណាស់កូនគេកូនយើង!​ ជួយស៊ែរផងក្រែងឃើញ ក្មេងស្រីដែលបាត់ខ្លួនតាំងពីឆ្នាំ ​២០១៨ ​តែមិនទាន់រកឃើញសោះ

គួរឱ្យអាណិតណាស់ ថ្មីៗនេះក្មេងស្រីមួយរូប ត្រូវបានក្រុមគ្រួសារប្រកាសថាបានបាត់ខ្លួនច្រើនឆ្នាំមកហើយតាំងពីឆ្នាំ ២០១៨ ​សង្ស័យថាមានអ្នកយកទៅលក់ តែមិនទាន់រកឃើញនៅឡើយទេតាំងពីពេលនោះមក​ សូម្បីតែធ្វើការប្តឹងទៅសមត្ថកិច្ច ក៏មិនទាន់មានតម្រុយនៅឡើយទេ ធ្វើឱ្យក្រុមគ្រួសារព្រួយបារម្ភ និងកើតទុក្ខជាទម្ងន់ច្រើនឆ្នាំមកហើយ។

តែថ្មិៗនេះមានដំណឹងលេចលឺថា ក្មេងស្រីមួយរូបនេះប្រទះឃើញនៅក្នុងខេត្តបាត់ដំបង ធ្វើឱ្យក្រុមគ្រួសារហាក់មានពន្លឺសង្ឃឹមសារជាថ្មីម្តងទៀត ​ក៏បានធ្វើការប្រកាសស្វែងរកម្តងទៀត ក្រែងមានបងប្អូនប្រជាពលរដ្ឋបានឃើញ។

តាមរយៈគណនីហ្វេសប៊ុក ​Dany Hum បានរៀបរាប់់ថា៖ « មានបងប្អូនណាដែលប្រទះឃេីញរូបក្មេងនេះដូចក្នុងរូបថតនេះនៅខេត្តបាត់ដំបងសូមជួយប្រាប់ផងសូនអរគុណ🙏🙏គាត់បាច់ខ្លួនតាំង2018មានគេហៅទៅធេី្វការដកស្ពៃខ្ញុំគិតថាវាយកទៅលក់ទេ😿តែមានគេឃេីញនៅខេត្តបាត់ដំបងមានប្អូនណាឃេីញជួយប្រាប់ផង🙏🙏🙏081776252 0972622454លេខឪកេ្មង»។

ដូច្នេះកុំភ្លេចធ្វើការជួយរំលែកព័ត៌មាននេះផង ​ដើម្បីធ្វើការស្វះស្វែងរកក្មេងស្រីដែលបានបាត់ខ្លួននេះត្រលប់មកវិញ៕


- Advertisement -
- Advertisement -