web analytics
Saturday, April 10, 2021

ផឹកស៊ីៗ ស៊ីដាច់ម៉ូតូ! មានន័យមែន វីដេអូអប់រំ «ស្តីអំពីការចាញ់បោកនៅពេលជួបជុំពិសាគ្រឿងស្រវឹង» នៃកម្មវិធី១ម៉ោងដើម្បីសង្គមជាតិ​(មានវីដេអូ)

ថ្មីៗនេះវីដេអូអប់រំមួយទៀតហើយ ​ដែលជាការផលិតផ្ទាល់របស់លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ  ជាអ្នកដឹកនាំរឿង និងផលិតករដ៏ល្បីល្បាញនៅក្នុងស្នាដៃផលិតរឿងល្បីៗជាច្រើន បានចេញធ្វើការផ្សព្វផ្សាយទៅលើគណនីហ្វេសប៊ុកផេករបស់កម្មវិធីផ្ទាល់។ ​ដោយវីដេអូនេះ បានផ្តិតទិដ្ឋភាពនៃការអប់រំទាក់ទងនឹងក្នុងវង់ផឹកស៊ីស្តីពីការចាញ់បោករបស់ជនខិលខូច។

វីដេអូនេះ បើតាមការបញ្ជាក់របស់់លោក កថាជ័យ បានឱ្យដឹងថា ​នេះជាសាច់រឿងពិតរបស់អ្នកស្រុកកំណើតរបស់លោកផ្ទាល់តែម្តង ​ដោយរឿងហេតុដំបូងគឺការជួបជុំគ្នាជប់លៀងផឹកស៊ី តែមានជនមិនស្គាល់មុខអះអាងថាជាបងប្អូន​ជាអ្នកស្គាល់គ្នាមកជួបជុំដែរ ហើយក្រោយមកជននោះក៏ធ្វើលេសជាអ្នកទៅទិញគ្រឿងក្លែមបន្ថែមដោយបានធ្វើជាខ្ចីម៉ូតូរបស់ជនរងគ្រោះនៅក្នុងវង់ផឹកស៊ី រួចក៏ស៊ីដាច់រត់បាត់តែម្តង។

សរុបមក អំពើបោកប្រាស់មានច្រើនសណ្ឋាន សូមមានការប្រុងប្រយ័ត្នសូមកុំជឿមនុស្សដទៃដែលទើបតែស្គាល់ងាយពេក សូមចែករំលែកវីឌីអូនេះទៅកាន់មិត្តបងប្អូនយើងសូមមេត្តាប្រុងប្រយ័ត្ន។ ដោយក្រៅពីបង្កប់នូវការអប់រំ ស្តីអំពីការចាញ់បោកនៅពេលជួបជុំពិសាគ្រឿងស្រវឹង កម្មវិធី១ម៉ោងដើម្បីសង្គមជាតិក៏បានបង្ហាញដែរថា ការពិសាគ្រឿងស្រវឹងធ្វើឲ្យខូចសុខភាព សូមពិសាដោយការទទួលខុសត្រូវ។

គួរឱ្យដឹងផងដែរថា កម្មវិធី ១ម៉ោងដើម្បីសង្គមជាតិ ជាកម្មវិធីសប្បុរសធម៌ ដែលធ្វើវីឌីអូអប់រំសង្គមផង
និងចុះជួយដល់សង្គមជាតិផ្ទាល់ផង។

ដូច្នេះសម្រាប់បងប្អូនដែលចង់ចូលរួមសូមចូលទៅក្នុងគ្រប់ឆាណែលតេឡេក្រាមនេះដើម្បីចូលរួមទាំងអស់គ្នា ។
១ម៉ោងដើម្បីសង្គមជាតិ-1Hour For The Nation https://t.me/NationKH
ហើយប្រសិនជាលោកអ្នកចង់ចូលរួមបរិច្ចាកថវិកាក្នុង«កម្មវិធី១ម៉ោងដើម្បីសង្គមជាតិ» សូមផ្ញើទៅកាន់ អាខោនធនាគាររបស់លោក ហ៊ុយ យ៉ាឡេង ផ្ទាល់
Account Name : Huy Yaleng
ABA Account Number : 000 205 738
ACLEDA Account Number : 0900 00 41733313
ACLEDA ToanChet : 069239789
Wing Account Number : 03975972

សូមបញ្ជាក់កម្មវិធីសប្បុរសធម៌១ម៉ោងដើម្បីសង្គមជាតិនេះគឺមានតែឈ្មោះ​ និងលេខអាខោនខាងលើតែប៉ុណ្ណោះដែលជាអ្នកទទួលមូលនិធិនេះ ៕

សូមទស្សនាវីដេអូអព់រំ កម្មវិធី១ម៉ោងដើម្បីសង្គមជាតិ៖វីឌីអូទី៨ ស្តីអំពីការចាញ់បោកនៅពេលជួបជុំពិសាគ្រឿងស្រវឹង ទាំងអស់គ្នា៖


- Advertisement -
- Advertisement -