web analytics
Sunday, April 11, 2021

១ម៉ោងដើម្បីសង្គមជាតិ ៖ «​ រួមគ្នាស្រលាញ់ធម្មជាតិ​ »​​ វីដេអូដំណើរផ្សងព្រេងបង្កប់ដោយក្តីស្រលាញ់​ និងអភិរក្សធម្មជាតិខ្មែរ (មានវីដេអូ)

ជាថ្មីម្តងទៀតហើយសម្រាប់កម្មវិធី​ ១ម៉ោងដើម្បីសង្គមជាតិ​ នៅក្នុងសប្តាហ៍នេះ ដោយលោក​ ហ៊ុយ​ យ៉ាឡេង​ ហៅលោក​ កថាជ័យ​ បានផ្តិតទស្សនីយភាពនៅក្នុងដំណើរផ្សេងព្រេងរបស់ខ្លួន និងក្រុមការងារ១ម៉ោងដើម្បីសង្គមជាតិ​ ក្នុងប្រធានបទ «រួមគ្នាស្រលាញ់ធម្មជាតិ»។

វីដេអូដែលបង្កប់អត្ថន័យដើម្បីធម្មជាតិនេះ ត្រូវបានថតនៅទីកន្លែងដែលមិនទាន់អភិរក្សជាច្រើនកន្លែងទាំងនៅក្នុងខេត្តព្រះសីហនុ និងខេត្តកំពត​​ ដែលនេះជាការធ្វើដំណើរផ្សងព្រេងបែបធម្មជាតិពិតៗ​ ថែមទាំងការការពារបរិស្ថាន និងចូលរួមចំណែកជួយថែរក្សាអនាម័យនាំគ្នារើសសម្រាមនៅទីកន្លែងធម្មជាតិទាំងនោះទៀតផង។

វីដេអូបង្ហាញពីការ​រួមគ្នាស្រលាញ់ធម្មជាតិនេះ បានត្រូវមហាជនមានការកោតសរសើរ និងគាំទ្រជាខ្លាំង​ថានេះទង្វើដែលប្រជាជនទាំងអស់គ្នាគួរតែចូលរួមទាំងអស់គ្នាដើម្បីធម្មជាតិស្រុកយើង។

ដើម្បីជ្រាបច្បាស់​ សូមទស្សនាវីដេអូ​ «រួមគ្នាស្រលាញ់ធម្មជាតិ»​ទាំងអស់គ្នាខាងក្រោម​​៖


- Advertisement -
- Advertisement -