web analytics
Tuesday, July 27, 2021

«  ព្រះភិក្ខុពនេចរ ​​» ស្នាដៃវិសេសមួយនៅក្នុងវិស័យព្រះពុទ្ធសាសនា នឹងលេចចេញជាខ្សែភាពយន្តនៅពេលខាងមុខនេះហើយ

រឿង «  ព្រះភិក្ខុពនេចរ ​​» គឺជាស្នាដៃរបស់លោកគ្រូ ឱម ​ណាគ្រី​​ ជាសាស្រ្តាចារ្យអក្សរសាស្រ្តខ្មែរ ​ដែលរៀបចំសម្រួលឡើងមុនសតវត្សទី២០  (ក្នុងព.ស ២៥០៩ ​ត្រូវនឹង ​គ.ស  ១៩៦៦) ​ដែលសៀវភៅនេះជាស្នាដៃវិសេសមួយនៅក្នុងវិស័យព្រះពុទ្ធសាសនា​ ​ជួយអប់រំទូន្មានមនុស្សនៅក្នុងលោក។

ដោយយល់ពីអត្ថន័យដ៏ពិសេសនៅក្នុងការអប់រំនិស្ស័យមនុស្សលោកនេះហើយ ​ពេលនេះ ​ក្រុមហ៊ុន ស្រីអូន សម្រស់ធម្មជាតិ បានធ្វើការឧបត្ថម្ភធំផ្តាច់មុខនៅក្នុងការផលិតរឿងនេះជាភាពយន្ត ​ដោយធ្វើការផលិតដោយ អង្គការសកម្មភាពសិល្បៈខ្មែរ រួមទាំងសហការផលិតដោយ ផលិតកម្មរាម និងមូលនិធិធម្មឱសថផងដែរ ​ពិសេសគឺធ្វើការផ្សព្វផ្សាយទៅលើគណនីហ្វេសប៊ុកផេករបស់ លោកគ្រូ គូ សុភាព ទៀតផង។

ការផលិតរឿងដ៏ល្បី រឿង «  ព្រះភិក្ខុពនេចរ ​​» មួយនេះ អាចនិយាយបានថាជាខ្សែភាពយន្តបែបអប់រំក្នុងវិស័យព្រះពុទ្ធសាសនាមួយ ​ដែលមិនទាន់មានផលិតកម្មណាហ៊ានធ្វើការផលិតជាលក្ខណៈទ្រង់ទ្រាយធំបែបនេះនៅឡើយទេ ជាពិសេសការផលិតខ្សែភាពយន្តនេះ ក៏បាននឹងកំពុងតែត្រូវការជ្រើសរើសតួសម្តែងជាច្រើនដួងទៀតផង។

ដូច្នេះប្រសិនជាមានអ្នកស្នេហាវិស័យសិល្បៈ និងចង់ចូលរួមសម្តែងនៅក្នុងភាពយន្តដ៏មានន័យនេះ អាចាចូលរួមដាក់ពាក្យទាំងអស់គ្នា ៖

 

 

 


- Advertisement -
- Advertisement -