web analytics
Sunday, May 9, 2021

ជាតារាលេចធ្លោក្នុងចិត្តយុវវ័យ និងចូលរួមការងារសង្គមច្រើន តែរូបមួយសន្លឹករបស់ ​Vann Da កំពុងតែរងការរិះគន់ឱ្យកែប្រែ

Vann  Da –  វណ្ណដា ​គឺជាតារាចម្រៀងបែបយុវវ័យ ​មួយរូប​ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាពិសសយុវវ័យ  តាមរយៈការនិពន្ធចម្រៀងថ្មីប្លែកបែកបច្ចឹមប្រទេស ​ដោយតារារូបនេះហាក់គៀងគរអ្នកគាំទ្រជាច្រើនឱ្យស្រលាញ់ចូលចិត្តខ្លួន មិនថាទាំងការងារសិល្បៈចម្រៀង ​ជាពិសេសគឺតាមរយៈកិច្ចការងារក្នុងសង្គមផងដែរ។

ជាក់ស្តែង កាលពីយប់មិញនេះ Vann Da ​ស្រាប់តែបានបង្ហោះរូបភាពឯកជននៃរូបដំណើរកម្សាន្តជាមួយក្រុមគ្រួសារប៉ុន្មានសន្លឹក ​រហូតធ្វើឱ្យផ្ទុះការស៊ែរចែករំលែកបន្តៗគ្នាជាច្រើន ដោយរូបដំបូងដែលគេចាប់អារម្មណ៍ និងធ្វើឱ្យអ្នកគាំទ្រស្រលាញ់ពេញចិត្តកាន់តែខ្លាំងនោះគឺអត្តចរិតស្រលាញ់ក្មេងដែលជាកូនក្មួយរបស់ខ្លួន។ ​តែមិននឹកស្មានថាបន្ទាប់ពីអូសបន្តរូបភាពរបស់ ​Vanna Da  ស្រាប់តែឃើញរូបថតកម្សាន្តលេងរបស់វណ្ណដា ​ជារូបភាពបែបមិនគប្បីទំនោរទៅរកសកម្មភាពអាសអាភាសទៅវិញុ។

នៅក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមមតិប្រតិកម្ម ចំពោះរូបថតលេងសើចលើសលស់របស់វណ្ណដា ​ដោយអ្នកគាំទ្រមួយចំនួនក៏បានសំណូមពរឱ្យវណ្ណដា  លុបរូបភាពមួយសន្លឹកនេះចេញទៀតផង​ដើម្បីកុំឱ្យប៉ះពាល់ដល់សតិអារម្មណ៍យុវវ័យផងដែរ។ ​តែក៏មានអ្នកគាំទ្រខ្លះយល់ថានេះគ្រាន់តែជារូបភាពសិល្បៈកម្សាន្តលេង ​ហើយគ្រាន់តែជារូបភាពឯកជនជាមួយគ្រួសារប៉ុណ្ណោះ។

យ៉ាងណាមិញ ​សម្រាប់ទង្វើវណ្ណដា ​ដែលជាតារាចម្រៀងយុវវ័យក្នុងចិត្តអ្នកគាំទ្រជាពិសេសយុវវ័យ ​ជាអ្នកសាបព្រោះការយល់ដឹង  និងជាគំរូល្អក្នុងសង្គម ​ហើយក្នុងនាមវណ្ណដា ដែលជាអ្នកធ្លាប់ចូលរួមកិច្ចការជួយសង្គមមួយរូបដ៏សស្រាក់សស្រាំផងដែរនោះ សង្ឃឹមថាវណ្ណដា នឹងធ្វើការកែប្រែទង្វើលេងសើចបែបនេះរបស់ខ្លួន ព្រោះជាតារាក្នុងដួងចិត្តមនុស្សគ្រប់គ្នា​ រាល់ទង្វើ ពាក្យសម្តី និងជីវិតឯកជន​ ប្រាកដជាអាចជះឥទ្ធិពលដល់អ្នកគាំទ្រជាមិនខានបើមិនច្រើនក៏តិចដែរ។

ដូច្នេះសរុបមក ក្នុងនាមជាតារាគ្រប់រូប ក្នុងចិត្តអ្នកគាំទ្រគ្រប់ស្រទាប់វណ្ណៈ ត្រូវតែប្រកាន់ជំហរជាគំរូល្អដល់មនុស្សទូទៅឱ្យបានច្រើន ​ទើបជាទង្វើគួរឱ្យសរសើរស័ក្តសមជាតារាល្អប្រពៃនៅក្នុងសង្គមប្រាកដមែន៕


- Advertisement -
- Advertisement -