អ្នកណាមិនដឹង អ្នកនាង ស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុនផលិតផលសុខភាពដ៏ល្បី មិនត្រឹមតែមានទ្រព្យសម្បត្តិហូរហៀរជាមួយនឹងអាជីវកម្មដ៏ជោគជ័យ តែអ្នកនាងមិនដែលបំភ្លេចអ្នកដែលមានជីវភាពក្រលំបាកនោះទេ ដោយជារឿយៗអ្នកនាង តែងតែចូលថវិកាក្នុងការងារសង្គម ជួយដល់កុមារកំព្រា និងជនទីទាល់ក្រជាហូរហែរ ដែលជាទង្វើគួរឱ្យសរសើរខ្លាំង។
ក្រៅពីជួយអ្នកមានទុក្ខលំបាក អ្នកនាងស្រីអូន តែងតែយកថ្ងៃពិសេសៗធ្វើបុណ្យទានជាលក្ខណៈធំដុំតែម្តង ដោយថ្មីៗនេះគ្រាន់តែដើម្បីគ្រាន់តែអបអរសាទរខួបអាពាហ៍ពិពាហ៍គម្រប់ ៣ ឆ្នាំ រវាងអ្នកនាង និងស្វាមី អ្នកនាង បានត្រៀមថវិកា 400,000,000 រៀល ឬស្មើនឹង ១០ ម៉ឺនដុល្លារ សម្រាប់ធ្វើបុណ្យទៀតផង។
នៅក្នុងនោះតាមរយៈគណនីហ្វេសប៊ុកលោក ឈាង រ័ត្ន ដែលជាស្វាមីអ្នកស្រី ស្រីអូន បានឱ្យដឹងថាលោក និងភរិយា បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០,០០០ រៀល (១០ មុឺនដុល្លា) ដល់កាកបាទក្រហមកម្ពុជាសម្រាប់ចាត់ចែងនាំយកអំណោយនេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ៕