ប៉ុន្មានថ្ងៃនេះ អ្នកដែលមានផេកហ្វេសប៊ុកប្រាកដជាមានចម្ងល់ហើយថាហេតុអ្វីបានជាហ្វេសប៊ុកលោតអក្សរមួយផ្ទាំងដូចជាសារគម្រាម តែកុំទាន់អាលបារម្ភវាមិនមែនជាការគម្រាម ឬផេករបស់អ្នកមានបញ្ហានោះទេ តែនេះជាវិធានការតវ៉ារបស់ហ្វេសប៊ុកចំពោះក្រុមហ៊ុនផ្លែប៉ោម Apple ក្នុងការកែទម្រង់ថ្មីដែលអាចនឹងមានបញ្ហាដល់អាជីវកម្មខ្នាតតូចនៅលើបណ្តាញសង្គមហ្វេសប៊ុក។
នោះគឺព្រោះតែ iOS 14 ថ្មីរបស់ Apple បានបិទមិនឱ្យ Facebook ប្រមូលទិន្នន័យព័ត៌មានអ្នកប្រេីប្រាស់ទៀតទេ (ល្អសម្រាប់ អ្នកអត់រកសុីអនឡាញ), ល្អសម្រាប់ Account ឯកជន។ ដោយតាមតែដឹងកន្លងមក Facebook ប្រមូលទិន្នន័យអ្នកប្រេីប្រាស់ដោយសំងាត់យូរមកហេីយ (ប្រយោជន៍ដល់អ្នកកាន់ page, អ្នកលក់អនឡាញ) ដើម្បីឱ្យ Facebook ផ្សាយពាណិជ្ជកម្មឱ្យត្រូវគោលដៅ អ្នកលក់អនឡាញចំណាយលុយតិចដេីម្បី Boost Pages បានដល់អតិថិជនច្រេីន។
ដូច្នេះហើយ Facebook គឺធ្វើការតវ៉ាប្រយោល ដោយគៀងគរអ្នកគាំទ្រឱ្យធ្វើការតវ៉ាជាមួយខ្លួន ព្រោះតែការបិទទិន្នន័យបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់អ្នករកស៊ីអនឡាញតូចតាច ព្រោះបេីចង់ឱ្យ Ads របស់ខ្លួនទៅដល់គោលដៅដូចមុន ត្រូវចំណាយលុយ Boost កាន់តែច្រេីន។
តែយ៉ាងណាសម្រាប់ភាគី Apple បានពង្រឹងជំហររបស់ខ្លួនថានឹងមិនដកការបិទការប្រមូលទិន្និន័យអ្នកប្រើប្រាស់តាមការតវ៉ារបស់ហ្វេសប៊ុកឡើយ ដោយការធ្វើបែបនេះ Apple គ្រាន់តែចង់ពង្រឹងសុវត្ថិភាព និងការពារព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកលើកម្មវិធីរបស់ខ្លួនប៉ុណ្ណោះ៕