វត្តព្រះពុទ្ធមានបុណ្យ ឬហៅថាវត្តព្រះពុទ្ធ គឺជាវត្តមួយដ៏ល្បីនៅក្នុងទីក្រុងភ្នំពេញ តែអ្នកប្រហែលជាមិនដឹងទេថា វត្តនេះគឺជាវត្តប្រវត្តិសាស្ដ្រ ដែលកសាងតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ (ឆ្នាំ១៩២១) ។
វត្តព្រះពុទ្ធមានបុណ្យនេះ ដើមឡើយជាត្លុក ត្រពាំង អូរ មានលក្ខណៈភូមិសាស្រ្តស្មុកស្មាញ មិនសមជាទីអារាមឡើយ តែដោយការរុះរើម្ដងជាពីរដង ព្រះសង្ឃនិងពុទ្ធបរិស័ទ បានពុះពារគ្រប់ ការលំបាក ប្រឹងកែច្នៃទីនេះឲ្យមានលក្ខណៈសមរម្យ ជាទីអារាម និងជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ ។ មិនយូរប៉ុន្មាន ទីវត្តថ្មីនេះ ក៏មានការរីកចំរើន មានកុដិ មានព្រះវិហារ ,ឧបដ្ឋានសាលា និងសំណង់ផ្សេងៗទៀតជាច្រើន ជាសំណង់អារាមកូនកាត់បីសាសន៍ ខ្មែរ ចិន បារាំង។
តែនៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដែលជាជំនាន់ប៉ុលពត វត្តនេះត្រូវបានបោះបង់ចោល គ្មានព្រះសង្ឃ ពុទ្ធបរិស័ទបំពេញបុណ្យកុសលទៀតឡើយ ហើយទីវត្តទាំងមូលត្រូវបានពួក ប៉ុល ពត យកទៅប្រើប្រាស់ខុសពីគោលដៅពុទ្ធសាសនា និងបំផ្លាញចោលគ្មានសល់ ។ គួរឱ្យសោកស្តាយ សំណង់ប្លែកៗបែបនេះ បានរលាយរលត់ដោយសារតែសង្គ្រាមអស់ពីស្រុកខ្មែរចាប់ពីពេលនោះមក៕
Cr Photo:Mardy Thet