web analytics
Wednesday, June 23, 2021

សម្តេចតេជោ ហ៊ុន សែន បញ្ចេញរថយន្តយោធាចំនួន៤៥គ្រឿងឆ្ពោះទៅកាន់ព្រំដែន ត្រៀមទទួលបងប្អូនពលករខ្មែរឆ្លងដែន ​ក្រោយផ្ទុះរាលដាលកូវីត១៩​ នៅប្រទេសថៃ

កាលពីម្សិលមិញនេះ នៅក្នុងខេត្តសមុទ្រសាខន ប្រទេសថៃ បានឆ្លងរីករាលដាលនៃជំងឺកូវីត១៩ រលកថ្មី យ៉ាងគួរឱ្យព្រួយបារម្ភ ដោយគ្រាន់តែមួយយប់សោះមានប្រជាជននៅក្នុងខេត្តនេះឆ្ងងជំងឺកូវីត១៩ ដល់ទៅ ៥០០នាក់ រហូតដល់រដ្ឋាភិបាលថៃសម្រេចចិត្តបិទខេត្តមួយនេះជាបណ្តោះអាសន្នទៀតផង។

តែអ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភថែមមួយកម្រិតទៀត ខេត្តសមុទ្រសាខន គឺជាខេត្តមួយដែរលនៅជាប់ព្រំដែនប្រទេសកម្ពុជាយើងតែម្តង ដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជាកំពុងតែចាត់វិធានការទប់ស្កាត់ផងដែរ។

ភ្លាមៗ នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ កងពលតូចដឹកជញ្ជូនលេខ៩៩ បានចេញបញ្ជាឱ្យបញ្ចេញរថយន្តយោធាធនធំចំនួន៤៥គ្រឿងឆ្ពោះទៅកាន់គោលដៅព្រំដែន ចំនួនពីរ គឺទៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ចំនួន៣០គ្រឿង និងច្រកដូងខេត្តបាត់ដំបង ចំនួន១៥គ្រឿង ដើម្បីត្រៀមដឹកបងប្អូនពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ឆ្លងកាត់មកកម្ពុជាវិញ បន្ទាប់ពីប្រទេសថៃ មានការរីករាលដាលនូវមេរោគកូវិដ១៩ច្រើន នៅខេត្តសមុទ្រសាខន នាយប់ថ្ងៃទី១៩ និងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ។​ ដោយអ្នកដែលឆ្លងដែនពីថៃមកកម្ពុជា ត្រូវតែធ្វើចត្តាឡីស័ក្ក ១៤ថ្ងៃជាចាំបាច់ផងដែរ។

បន្ថែមពីនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ សូមកុំមានភ័យខ្លាចអំពីបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងសូមបន្តរស់នៅនិងធ្វើការនៅទីនោះ ព្រមទាំងគោរពតាមការណែនាំរបស់អាជ្ញាធរថៃ៕


- Advertisement -
- Advertisement -