web analytics
Thursday, September 16, 2021

អស្ចារ្យមែន​​ ! Smart បង្កើតកម្មវិធី « ពានរង្វាន់ពលរដ្ឋគំរូ Smart » ដើម្បីទទួលបានទឹកប្រាក់លើកទឹកចិត្ត ១ម៉ឺនដុល្លារ (មានវីដេអូ)

ពិតជាពិសេសអស្ចារ្យ ដោយថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទ Smart Axiata​ បានបង្កើតកម្មវិធីថ្មីមួយឡើងមានឈ្មោះថា « ពានរង្វាន់ពលរដ្ឋគំរូ Smart »​ដើម្បីស្វែងរកពលរដ្ឋគំរូណាម្នាក់ដែលមានការលះបង់ និងជួយសង្គមជាតិ មកទទួលពានរង្វាន់លើកទឹកចិត្តពី Smart ជាមួយនឹងប្រាក់រង្វាន់លើគទឹកចិត្តចំនួនដល់ទៅ ១ម៉ឺនដុល្លារឯណោះ។

ក្រុមហ៊ុន​​​​​ Smart Axiata បានបង្កើតកម្មវិធីនេះឡើង ដើម្បីជាកោតសរសើរចំពោះទឹកចិត្តដ៏ធំធេង របស់ពលរដ្ឋកម្ពុជា​ ដែលចេះជួយយកអសារ និងលើកទឹកចិត្ត មិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ។ ដោយហេតុនេះហើយ ការបង្កើត ពានរង្វាន់ពលរដ្ឋគំរូនេះឡើង ដើម្បីទទួលស្គាល់ពលរដ្ឋគំរូទាំងឡាយ និងដើម្បីលើកកម្ពស់ការរួបរួមគ្នាក្នុងប្រទេស។​

ដូច្នេះ បើអ្នកស្គាល់ជនគំរូ ដូចដែលបានរៀបរាប់ខាងលើ អ្នកអាចតែងតាំងពួកគាត់ សម្រាប់ពានរង្វាន់ពលរដ្ឋគំរូតាមរយៈ https://bit.ly/3lZwpVl ពួកគាត់នឹងមាន ឱកាសឈ្នះរង្វាន់ទឹកប្រាក់ 10,000 ដុល្លារ! ​

គួរឱ្យដឹងផងដែរថា ពានរង្វាន់ពលរដ្ឋគំរូ គឺជាផ្នែកមួយនៃយុទ្ធនាការ ឆ្ពោះទៅមុខរួមគ្នា ដែលមានគោលបំណងលើកកម្ពស់សាមគ្គីភាពក្នុងប្រទេសជាតិយើង។​

សូមទស្សនាវីដេអូកម្មវិធីរបស់ Smart  ខាងក្រោមនេះ ៖


- Advertisement -
- Advertisement -