តារាស្រី កញ្ញា គង់ ចាន់រដ្ឋា ត្រូវបានគេដឹងថាជាតារាចម្រៀងស្រី ដែលតែងតែផលិតបទចម្រៀងប្លែកថ្មីខុសពីតារាដទៃ និងមានលក្ខណៈឯករាជ្យផងដែរ ដោយថ្មីៗនេះផងដែរ កញ្ញា គង់ ចាន់រដ្ឋា បានបញ្ចេញបទចម្រៀងថ្មីប្លែកមួយបទទៀតហើយមានចំណងជើងថា « មុខសញ្ញា »។
បទចម្រៀងថ្មីនេះ មានការសម្តែងទាក់ទងនឹងភារកិច្ចប៉ូលីសក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន និងជនបង្កបញ្ហាដល់សង្គម ដែលស្តែងពីភារកិច្ច និងការលះបង់របស់សមត្ថកិច្ចដើម្បីចាប់ជនទុច្ចរិតឱ្យទទួលទោសតាមផ្លូវច្បាប់ ហើយក៏បានបង្កប់ការអប់រំកុំឱ្យប្រព្រឹត្តិបទល្មើសផ្ទុយនឹងច្បាប់ផងដែរ។
ខ្សែវីដេអូបទចម្រៀងនេះ ត្រូវបានមហាជនមានការកោតសរសើរជាខ្លាំងនូវគំនិតច្នៃប្រតិដ្ឋថ្មី ដែលបង្កប់ការអប់រំពិសង្គមជាខ្លាំង ដោយចំណាយពេលវេលាថត និងសម្តែងនៅទីតាំងសំខាន់ៗច្រើនកន្លែងមិនធម្មតាឡើយ៕
សូមទស្សនាបទចម្រៀងថ្មីរបស់ កញ្ញា គង់ ចាន់រដ្ឋា ខាងក្រោមនេះ ៖