ថ្មីនេះៗ ក្លឹបបាល់ទាត់អង្គរថាយហ្គ័រ បានបញ្ចេញ ឯកសណ្ឋានថ្មីរបស់ខ្លួន មុនបើករដូវកាល ២០២១ ខាងមុខនេះ ហើយទទួលបានការចាប់អារម្មណ៍ជាខ្លំាំង។
ក្រុមដែលមានមូលដ្ឋាននៅទឹកដីអង្គរមួយនេះ បានបញ្ចប់រដូវកាល ២០១៩-២០២០ ដោយឈរលើចំណាត់ទី ៧ នៃតារាង Metfone Cambodian League។ ក្លឹបដែលមានម្ចាស់ក្លឹបជាជនជប៉ុនគីលោក Akihiro Kato ហើយមានមូលដ្ឋាននៅខេត្តសៀមរាប មួយនេះ នៅក្នុងដូវកាល ២០១៩-២០២០ បានបង្ហាញទម្រង់លេងយ៉ាងល្អ និងទទួលបានការចាប់អារម្មណ៏ជាខ្លាំង និង មានអ្នកគាំទ្រជាច្រើន ជាពិសេសក្នុងខេត្តសៀមរាបនេះតែម្តង។
គួរបញ្ជាក់ផងដែរថា ឈុតឯកសណ្ឋានរដូវកាល ២០២១ របស់អង្គរថាយហ្គឺ និងចេញលក់ជាផ្លូវការនៅពាក់កណ្ដាលខែ មករា ឆ្នាំ ២០២១ ខាងមុខនេះ។ ដូចច្នេះ កុំរងចាំយូរតោះទៅមើលតែឯកសណ្ឋានថ្មី ស្អាតខ្លាំងប៉ុនណា?
ឈុតក្នុងដី
ឈុតក្រៅដី
ឈុតក្នងដីនិងក្រៅដី