web analytics
Sunday, March 7, 2021

រំភើបណាស់!​ ប្អូនប្រុសល្បីខាងប្រណាំងកង់ បានទទួលផ្ទះមួយខ្នងពីអ្នកស្រី ទ្រី​​ ដាណា ប្រកបដោយភាពរីករាយ

កាលពីមួយរយៈមុន ​ខ្សែជីវិតប្អូនប្រុសធាក់កង់ចាស់ប្រណាំងនឹងក្មេងៗដទៃ​ ប្អូនប្រុស​ ពេជ្រ ធារ៉ា បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមមានការអាណិតអាសូរជាខ្លាំង ព្រោះតែប្អូនមានជីវភាពគ្រួសារក្រលំបាក តែបែរជាមានការតស៊ូនៅក្នុងជីវិតទាំងការសិក្សា និងការប្រណាំងកង់គួរឱ្យសរសើរ។

ក្រោយប្អូន​ ពេជ្រ ធារ៉ា​ ត្រូវបានល្បីពេញបណ្តាញសង្គម ក៏មានសប្បុរសធម៌ជាច្រើនបានទិញកង់ថ្មីជូនប្អុន និងផ្តល់ជំនួយជាច្រើនដើម្បីជួយគ្រួសារប្អូន ដោយឡែកអ្នកស្រី​ ទ្រី ដាណា ​ដែលជាអ្នកជំនួញអនឡាញដ៏ជោគជ័យក៏មើលមិនឃើញនឹងភ្នែកដែរ ​ដោយអ្នកស្រីបាន ​ជួយ ​សាងសង់ផ្ទះថ្មីឱ្យប្អូន និងគ្រួសារមានទីជម្រកសមរម្យ ថែមទាំងមានថវិការជួយប្អូនបន្ថែមទៀតផងដែរ។

តាមរយៈគណនីហ្វេសប៊ុក ​អ្នកស្រី​​ ទ្រី​ ដាណា បានរៀបរាប់ថា៖ «​ ថ្ងៃនេះ នាងខ្ញុំ និងស្វាមី មកប្រគល់ផ្ទះ ជូនគ្រួសារប្អូនប្រុស ពេជ្រ ធារ៉ា ដែលតស៊ូប្រណាំងកង់ចាស់ជាមួយគេ 😊😊 នាងខ្ញុំក៏បានទិញសម្ភារៈខ្លះដាក់ផ្ទះ និងជូនថវិកាមួយចំនួនគ្រាន់មើលជំងឺម្ដាយរបស់ធារ៉ាបន្តទៀត។ កាលមុនផ្ទះទ្រុឌទ្រោមពេក កូនគាត់ទៅនៅជាមួយគេខ្លះ តែថ្ងៃនេះឃើញនៅជុំគ្នា ទាំងកូនប្រសារទៀត 😆😆 ការតស៊ូ ទទួលបានមកវិញនូវលទ្ធផលបែបនេះ ហើយចែដាណា ស្រលាញ់អ្នកតស៊ូចឹង 💪💪 សំខាន់កង់ប្អូនចយ ប្រណាំងថ្ងៃនោះរួច ចូលនិវត្តន៍តែម្ដង សួរទៅថាជិះលែងកើតហើយ 😂 ផ្ដាំផ្ញើថា ហាមលក់អេតចាយ ព្រោះមកពីវាហ្នឹងហើយ បានមានផ្ទះថ្មីបែបនេះ 😂 »។

នេះពិតជាទឹកចិត្តល្អប្រពៃ ​របស់អ្នកស្រី ទ្រី​ ដាណា ​ដែលអ្នកស្រីតែងតែជួយដល់ការងារសង្គម និងអ្នកដែលមានស្ថានភាពលំបាកជាហូរហែរមិនចេះដាច់នៅះឡើយ៕


- Advertisement -
- Advertisement -