អ្នកនាង មាស សុខសោភា គឺជាតារាសម្រៀងស្រីដែលមានសំឡេងក្រអួនក្រអៅស្រួយស្រែះ អាចច្រៀងបទចម្រៀងបានគ្រប់ទម្រង់ និងទទួលបានការគាំទ្រជាខ្លាំងពីទស្សនិកជន។
ដ្បិតតែអ្នកនាង មាស សុខសោភា មួយរយៈនេះហាក់ស្ងាត់ពីការងារសិល្បៈ ព្រោះតែចូលរួមកិច្ចការងារសង្គមទាក់ទងនឹងព្រៃឈើក៏ពិតមែន តែអ្នកគាំទ្រនៅតែទន្ទឹងរង់ចាំការត្រលប់មកវិញរបស់អ្នកនាង ជាមួយបទចម្រៀងថ្មីៗ។
ពេលនេះមិនខកបំណងឡើយ អ្នកនាង មាស សុខសោភា បានបង្ហោះបទចម្រៀងថ្មីរបស់ខ្លួនមួយបទទៀតហើយ មានចំណងជើងថា «យំប៉ុន្មានដងទៀត» ដែលជាបទចម្រៀងមនោសញ្ចេតនាថ្លៃពីស្នេហាព្រាត់ប្រាស់ទុក្ខសោក ស្តាប់ហើយគឺចាក់ចំបេះដូងអ្នកដែលកំពុងតែមានបញ្ហាស្នេហាបែកបាក់រហូតទប់ទឹកភ្នែកមិនបាន។
ដើម្បីជ្រាបច្បាស់ សូមទស្សនាបទចម្រៀង«យំប៉ុន្មានដងទៀត» ពី អ្នកនាង មាស សុខសោភា ខាងក្រោមនេះ ៖