web analytics
Friday, June 18, 2021

លោក ហ៊ុយ យ៉ាឡេង​ ត្រូវបានអ្នកសារព័ត៌មានជប៉ុន​ និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិ​ជប៉ុន​ដាក់ឈ្មោះថា​ ជាបុរសបេ្តជ្ញាលះបង់ជីវិតលើខ្សែភាពយន្ត

កាលពីមួយរយៈមុន លោក ហ៊ុយ យ៉ាឡេង ហៅ​ កថាជ័យ ផលិតករ និងតួសម្ដែងជាតួឪពុកក្នុងខ្សែភាពយន្តខ្មែរមួយដែលធ្វើឱ្យទស្សនិកជនទប់ទឹកភ្នែកមិនបាន រឿងដើម្បីកូន​ បានផ្តល់កិត្តិយសធ្វើបទសម្ភាសន៍ជាមួយអ្នកស្រីយ៉ាម៉ាហ៊្សាគិពីទស្សនាវដ្ដីញញឹម​​​ ពាក់ព័ន្ធនឹងប្រវត្តិតស៊ូរបស់លោកនៅក្នុងវិស័យខ្សែភាពយន្តខ្មែរ។

នៅក្នុងកិច្ចសម្ភាសន៍នេះលោកក៏បាននិយាយពីប្រវត្តិនៃការចិញ្ចឹមបីបាច់របស់លោក គំនិតរបស់លោកទៅលើប្រទេសជប៉ុន និងសារទៅកាន់ប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នជាដើមផងដែរ ។ ដោយខ្លឹមសារនៃការសម្ភាសន៍នេះមានការចុះផ្សាយក្នុងទំព័រមួយរបស់ទស្សនាវដ្ដីញញឹមក្រោមការសហការជាមួយមូលនិធិជប៉ុន ដែលបានចេញផ្សាយក្នុងខែតុលា ហើយក៏មានផ្សាយក្នុងគេទំព័ររបស់មជ្ឃមណ្ឌលអាស៊ីការិយាល័យភ្នំពេញផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់​ និងជាទីមោទកភាពបំផុតនោះ​ លោក ហ៊ុយ យ៉ាឡេង ហៅ​ កថាជ័យ​ ត្រូវបានទំព័រ​ទស្សនាវដ្ដីញញឹម​ និងគេហទំព័រសារព័ត៌មាន មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិ​ជប៉ុន ( Japan Foundation Asia Center, Phnom Penh) ផ្តល់តម្លៃយ៉ាងខ្លាំងទៅដល់ផលិតកររូបនេះ ថែមទាំងបានដាក់ឈ្មោះឱ្យថា « បុរសស្រលាញ់វិស័យខ្សែភាពយន្តម្នាក់បានបេ្តជ្ញាលះបង់ជីវិតរបស់គាត់លើខ្សែភាពយន្ត អ្នកដឹកនាំរឿង លោកហ៊ុយ យ៉ាឡេង (Huy Yaleng) (វ័យ៤១)​»​ទៀតផង។

ដូច្នេះដើម្បីជ្រាបច្បាស់ពីកិច្ចសម្ភាសទាំងស្រុងរបស់សារព័ត៌មាន មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិ​ជប៉ុន ( Japan Foundation Asia Center, Phnom Penh) សូមអានអត្ថបទបន្ថែមនៅលើលីងនេះ​៖ បុរសស្រលាញ់វិស័យខ្សែភាពយន្តម្នាក់បានបេ្តជ្ញាលះបង់ជីវិតរបស់គាត់លើខ្សែភាពយន្ត អ្នកដឹកនាំរឿង លោកហ៊ុយ យ៉ាឡេង (Huy Yaleng) (វ័យ៤១)


- Advertisement -
- Advertisement -