កំពូលអ្នកលេងគុណចម្រុះ ចាន់ រតនា របស់កម្ពុជា នឹងត្រូវប៉ះ កីឡាករមកពីសាធារណៈរដ្ឋប្រជាមានិតចិន Xie Wei នៅវេលា វេលាម៉ោង ៨ៈ៣០ យប់នេះ ម៉ោងនៅសិង្ហបុរី ( Singapore Indoor Stadium) ត្រូវនឹងម៉ោង ៧ៈ៣០ យប់នៅកម្ពុជា។
នេះជាស្តិតិប្រវត្តិប្រកួតរបស់កីឡាករទាំងពីរ៖
១. ចាន់ រតនា( Chan Rothana) – កម្ពុជា
- អាយុ ៣៤ ឆ្នាំ
- ទំងន់ ៦១ គីឡូក្រាម
- កំពស់ ១.៦៥ ម៉ែត្រ
កីឡាករចាន់រតនា ធ្លាប់ផ្តួលដៃគូរប្រកួតចំនួន ៧ ដង និង ចាញ់ ចំនួន ៣ លើក ហើយការប្រកួតចុងក្រោយ ឈ្នះកីឡាករ មកពីប្រទេសគុយបា ដោយការកាត់សេចក្តី ទៅលើកីឡាករ Gustavo Balart នៅក្នុងកម្មវិធីប្រកួតគុណចំរុះ(MMA – Mixed Martial Arts) ។
២. កីឡាករ ស៊ា វៃ( Xie Wei ) – សាធារណៈរដ្ឋប្រជាមានិតចិន
- អាយុ ២៤ ឆ្នាំ
- ទំងន់ ៦១ គីឡូក្រាម
- កំពស់ ១.៦៨ ម៉ែត្រ
កីឡាករ ស៊ាវៃ ធ្លាប់ផ្តួលដៃគូរប្រកួតចំនួន ៥ ដង និង ចាញ់ ចំនួន ៣ លើក ហើយការប្រកួតចុងក្រោយ ចាញ់កីឡាករ មកពីប្រទេសហ្វីលីពីន ដោយការកាត់សេចក្តី ទៅលើកីឡាករ Danny Kingad នៅក្នុងកម្មវិធីប្រកួតគុណចំរុះ(MMA – Mixed Martial Arts) ។
ចង់ជ្រាបច្បាស់សូមរង់ចាំទស្សនាទាំងអស់គ្នា នៅថ្ងៃស្អែក ថាតើនរណា នឹងទទួលជ័យជម្រះនៅយប់នេះ។ ខាងក្រោមជា link ដើម្បីចូលទៅមើលការផ្សាយផ្ទាល់ពីប្រទេស សិង្ហបុរី។ សូមចូលរួមគាំទ្រគីឡាករមកពីប្រទេសកម្ពុជាទាំងអស់គ្នា៕