web analytics
Friday, February 26, 2021

Kai កូនប្រុស Wayne Rooney បានចុះកិច្ចសន្យាជាមួយក្លឹបចាស់របស់ឪពុក ដែលមានមូលដ្ឋាននៅទីក្រុង Manchester

ក្នុងវ័យ ត្រឹមតែ ១១ ឆ្នាំ Kai ដែលកូនប្រុសរបស់អតីតខ្សែរប្រយុទ្ធជួរមុខរបស់ ក្លឹប រហ័ស្សនាម Red Devils(បីសាចក្រហម) Wayne Rooney បានចុះកិច្ចសន្យាជាមួយក្លឹប Manchester United ដែលកំពុងតែដើរតាមគន្លងរបស់ឳពុកខ្លួន។

Wayne Rooney បានបង្កើតភាពជោគជ័យជាខ្លាំងកំពុងពេលដែលគាត់បានរួមរស់ជាមួយ ក្លឹប Manchester United អស់រយៈពេល ១៣ ឆ្នាំ។

អតីតជម្រើសជាតិអង់គ្លេសរូបនេះ ធ្លាប់បង្ហាញខ្លួន ជាង ៥០០ ប្រកួត និងក្លាយជាវីរៈបុរស់ កាលនៅក្លឹបចាស់របស់ខ្លួន(បីសាចក្រហម) ហើយរកបានរហូត ២៥៣គ្រាប់។ គាត់ក្លាយជាកីឡាកកំពូលតារាងដែលរកបានគ្រាប់បាល់ស្ទើរតែគ្រប់ការប្រកួតអោយក្លឹបមួយនេះ។

Wayne Rooney បានជួយអោយក្លឹប ឈ្នះ ពានរង្វាន់ ចំនួន​ ១៦ នៅក្នុង ទីក្រុង Manchester រួមមានទាំងពានរង្វាន់ លីគកំពូលអង់គ្លេសចំនួន ៥ ដង និង Champion League ផងដែរ។

ប្រភព៖ Goal


- Advertisement -
- Advertisement -