តារាបាល់ទាត់ឆ្នើម Robert Lewandowski បានឈ្នះពានរង្វាន់ប្រចាំឆ្នាំលើកទី ៥ របស់ខ្លួនបន្ទាប់ពីបានជួយក្រុមយក្ស Bayern Munich បំបែកកំណត់ត្រាក្នុងប្រវត្តិសាស្រ្តដ៏អស្ចារ្យនៅក្របខ័ណ្ឌ Bundesliga។
Robert Lewandowski បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA សម្រាប់ឆ្នាំ ២០២០ ដោយរូបគេរូបគេ បានផ្តួល Lionel Messi និង Cristiano Ronaldo ក្នុងការដណ្ដើមពានរង្វាន់ដែលគេចង់បាន។
យើងដឹងហើយថាខ្សែប្រយុទ្ធប៉ូឡូញរូបនេះបានបង្ហាញនូវទម្រង់លេងយ៉ាងល្អនៅក្នុងរដូវកាល ២០១៩-២០២០ ដោយរកបាន ៥៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៧ ប្រកួតខណៈដែល Bayern បានយកឈ្នះ Bundesliga, Champions League និង DFB-Pokal ។ហេតុនេះហើយទើបរូបគេទទួលបាននូវពានរង្វាន់តារាបាល់ទាត់ឆ្នើមរបស់ FIFA ឆ្នាំ២០២០នេះ។