web analytics
Sunday, September 19, 2021

តោះ សាកទាយមើល៍!! តើ ចាន់ រតនា អាចផ្តួល ស៊ា វៃ របស់ចិន នៅ Singapore Indoor Stadium បានឬទេ? ​( មាន link ផ្សាយផ្ទាល់)

កំពូលអ្នកលេងគុណចម្រុះ ចាន់ រតនា របស់កម្ពុជា នឹងត្រូវប៉ះ កីឡាករមកពីសាធារណៈរដ្ឋប្រជាមានិតចិន Xie Wei នៅវេលា វេលាម៉ោង ៨ៈ៣០ យប់ ម៉ោងនៅសិង្ហបុរី ( Singapore Indoor Stadium) ត្រូវនឹងម៉ោង ៧ៈ៣០ យប់នៅកម្ពុជា។

នេះជាស្តិតិប្រវត្តិប្រកួតរបស់កីឡាករទាំងពីរ៖

១. ចាន់ រតនា​( Chan Rothana) – កម្ពុជា

  • អាយុ ៣៤ ឆ្នាំ
  • ទំងន់ ៦១ គីឡូក្រាម
  • កំពស់ ១.៦៥ ម៉ែត្រ

កីឡាករចាន់រតនា ធ្លាប់ផ្តួលដៃគូរប្រកួតចំនួន ៧ ដង និង ចាញ់ ចំនួន ៣ លើក ហើយការប្រកួតចុងក្រោយ ឈ្នះកីឡាករ មកពីប្រទេសគុយបា​ ដោយការកាត់សេចក្តី ទៅលើកីឡាករ Gustavo Balart នៅក្នុងកម្មវិធីប្រកួតគុណចំរុះ(MMA – Mixed Martial Arts) ។

២. កីឡាករ ស៊ា វៃ​( Xie Wei ) – សាធារណៈរដ្ឋប្រជាមានិតចិន

  • អាយុ ២៤ ឆ្នាំ
  • ទំងន់ ៦១ គីឡូក្រាម
  • កំពស់ ១.៦៨ ម៉ែត្រ

កីឡាករ ស៊ាវៃ  ធ្លាប់ផ្តួលដៃគូរប្រកួតចំនួន ៥ ដង និង ចាញ់ ចំនួន ៣ លើក ហើយការប្រកួតចុងក្រោយ ចាញ់កីឡាករ មកពីប្រទេសហ្វីលីពីន​ ដោយការកាត់សេចក្តី ទៅលើកីឡាករ Danny Kingad នៅក្នុងកម្មវិធីប្រកួតគុណចំរុះ(MMA – Mixed Martial Arts) ។

ចង់ជ្រាបច្បាស់សូមរង់ចាំទស្សនាទាំងអស់គ្នា នៅថ្ងៃស្អែក ថាតើនរណា នឹងទទួលជ័យជម្រះមួយនេះ។ ខាងក្រោមជា link ដើម្បីចូលទៅមើលការផ្សាយផ្ទាល់ពីប្រទេស សិង្ហបុរី។ សូមចូលរួមគាំទ្រគីឡាករមកពីប្រទេសកម្ពុជាទាំងអស់គ្នា៕

 


- Advertisement -
- Advertisement -