web analytics
Monday, March 8, 2021

ជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត​​ហ់ើយ ជា​ជាង​​ថត​រូប​អាជីព​ ​ល្បី​នៅ​បរទេស និង​លើ​វែប​សាយ រូប​ភាព​ធំៗ​លើលោក

លោក ធី ប៊ុន គឺជាជនជាតិខ្មែរ ​ដែលមានទេពកោសល្យខ្លាំងនៅលើការថតរូប ​ដោយលោកបានចាប់ផ្តើមថតរូបតាំងពីឆ្នាំ ១៩៨០  តែកាលពីដំបូងលោកគ្រាន់តែជាអ្នកថតរូបធម្មតាៗមិនមានជំនាញ ដែលថតរូបនៅមុខព្រះបរមរាជវាំងប៉ុណ្ណោះ។

ដោយសារតែបទពិសោធន៍ទៅលើការថតរូបផ្ទាល់ដោយខ្លួនឯង ​មិនបានសិក្សានៅទីណានោះ អស់រយៈពេលជាច្រើនឆ្នាំ ​លោក ​ធី ប៊ុន  មានស្នាដៃខ្លាំងទៅលើការថតរូប ​ជាពិសេសគឺការថតរូបធម្មជាតិសត្វព្រៃ ​ដែលជាចំណង់ចំណូលចិត្តផ្ទាល់របស់លោកតែម្តង ​ដោយរូបដែលបានថតមកមួយរូបៗសុទ្ធតែស្អាតៗបែបធម្មជាតិ ប្លង់ច្បាស់លាស់  ជាពិសេសស្នាដៃរបស់លោកថែមទាំងមានរំលេចនៅលើវែបសាយរូបភាពធំរបស់ពិភពលោកផងដែរ។

គួរឱ្យដឹងផងដែរថា ​ទោះបីជាពេលនេះលោកលាឈប់ពីអាជីពថតរូបធម្មតាក៏ពិតមែន ​តែក្រោយពីលោកទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិច ​លោកនៅតែបន្តដើរផ្សងព្រេងថតរូបសត្វព្រៃ បែបធម្មជាតិជានិច្ច សុទ្ធតែជារូបភាពធម្មជាតិពិតៗរស់រវ់កទៀតផង៕

ខាងក្រោមនេះជាគណនីបណ្តាញសង្គមរបស់ជាងថតជនជាតិខ្មែរយើង

Flickr: Thy Photography

Facebook: Thy Bun


- Advertisement -
- Advertisement -