អ្នកស្រី ទ្រី ដាណា មិនត្រឹមតែជាប់ឈ្មោះជាស្ត្រីពូកែខាងរកស៊ី មានក្រុមហ៊ុនផលិតផលល្បីៗនៅក្នុងដៃជាច្រើន រួមទាំងមានហាងពេជ្រដ៏ទំនើបប៉ុណ្ណោះទេ តែសេដ្ឋីនីខាងវិស័យអនឡាញមួយរូបនេះ បានកសាងកេរ្តិ៍ឈ្មោះយ៉ាងល្អនៅក្នុងសង្គមក្នុងនាមជានារីចិត្តសប្បុរសធម៌ផងដែរ។
ដោយអ្នកស្រី ទ្រី ដាណារ រមែងតែងតែមានមុខជួយដល់អ្នកដែលមានបញ្ហាលំបាកជីវភាព និងការដង្ហើយរកជំនួយផ្សេងៗនៅក្នុងបណ្តាញសង្គមជាបន្តបន្ទាប់។ នៅក្នុងនោះថ្មីៗនេះអ្នកស្រី ទ្រី ដាណា បាននឹងកំពុងតែរៀបចំសំលៀកបំពាក់អាវរងាជាច្រើនដើម្បីចែកជូនលោកតាលោកយាយជនាទៀតផង។
តាមរយៈគណនីហ្វេសប៊ុកជាផ្លូវការ របស់ អ្នកស្រី ទ្រី ដាណា បានឱ្យដឹងថា៖ «ធ្លាក់ខ្យល់ហើយបងប្អូនអើយពាក់អាវអោយបានក្រាស់ក្រាស់ហើយខ្ញុំផ្ទាល់ក៏មានការចែករំលែកជាអាវរងាជូនចាស់ជោរាលោកតាលោកយាយផងដែរឆាប់ៗនេះ🙏🙏🙏 »។
នេះពិតជាទឹកចិត្តដ៏ប្រពៃមែន ដែលជាជនគំរូនៅក្នុងសង្គមគួរឱ្យសរសើរ៕