web analytics
Tuesday, March 9, 2021

អាណិតណាស់! លោកយាយ អាយុ ៧២ឆ្នាំ​ ដើររើសអេតចាយ បេះបន្លែចិញ្ចឹមចៅស្រី ៣នាក់​ ត្រូវអ្នកស្រី ទ្រី​ ដាណា ជូនថវិកា ១០០០$​ ចិញ្ចឹមជីវិត

អ្នកស្រី ទ្រី ដាណា​ គឺជាម្ចាស់ជំនួញដ៏ជោគជ័យ​ ថែមទាំងមានទឹកចិត្តល្អប្រពៃ​ តែងតែធ្វើការងារសង្គម និងធ្វើអំពើសប្បុរសធម៌ជួយដល់អ្នកក្រខ្សត់ទៀត។​

ជាថ្មីម្តងទៀត ក្រោយឃើញលោកយាយអាយុ ៧២ ឆ្នាំ​ហើយតែមានជីវភាពលំបាកដើររើសអេតចាត​ បេះបន្លែចិញ្ចឹមចៅដល់ទៅ៣នាក់ ពេលនេះអ្នកស្រី ទ្រី ដាណា បានផ្តល់ថវិការដល់លោកយាយកម្សត់ដល់ទៅ ១០០០ដុល្លារឯណោះ។

តាមរយៈគណនីហ្វេសប៊ុក​ អ្នកនាង​ ទ្រី​ ដាណា​ បានឱ្យដឹងថា៖ « អាណិតណាស់លោកយាយ អាយុ ៧២ឆ្នាំហើយ នៅដើររើសអេតចាយ បេះបន្លែមកចិញ្ចឹមចៅស្រី ៣នាក់😥😥 លោកយាយនៅកំពង់សឹង ខេត្តព្រៃវែង។ នាងខ្ញុំ និងស្វាមី បានជូនថវិកា ១០០០$ និងគ្រឿងឧបភោគបរិភោគ មានអង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ធុងទឹក មុង កន្ទេល ខ្នើយ ភួយ និងគ្រឿងទេសមួយចំនួនទៀត ដើម្បីលោកយាយបានដោះស្រាយជីវភាពជាមួយចៅៗ។ អាណិតក្មេង មិនបានរៀនស្រួល ឪពុកស្លាប់ចោល ហើយម្ដាយក៏ក្រខ្សត់ គ្មានលទ្ធភាពចិញ្ចឹម 😥😥😥 នាងខ្ញុំផ្ដល់ថវិកាខ្លះជូនពួកគាត់ ដើម្បីទិញសៀវភៅរៀន ។ តស៊ូទៅក្មួយៗ ជីវិតមិនមែនសុទ្ធតែល្អទេ គឺមានតែទ្រាំ ខំប្រឹង ទើបអនាគតផ្លាស់ប្ដូរ 💪 » ។

នេះពិតជាទឹកចិត្តល្អមិនអាចរកអ្វីប្រៀបបានមែន៕


- Advertisement -
- Advertisement -