web analytics
Saturday, September 18, 2021

ប្រពៃមែន! គូស្វាមីភរិយាសិល្បករល្បី លោក Tommy និងអ្នកនាង ​សួស ​វីសា ចេញលុយសាងសង់ផ្ទះជូនលោកតាកំសត់ដែលគ្មានផ្ទះជ្រកកោន

ក្រោយពីកសាងសេចក្តីស្នេហាច្រើនឆ្នាំ ​រហូតកាន់ដៃចូលរោងការតាមប្រពៃណី របស់លោក ​Tommy  ដែលជាតារាសម្តែង​​ និងអ្នកនាង ​សួស វីសា ​តារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាស គូស្វាមីភរិយាមួយគូនេះហាក់មានសេចក្តីសុខខ្លាំង ​ជាមួយនឹងចំណងដៃកូនស្រីដ៏តូចច្រឡឹងផងដែរ។

ក្រៅពីមានសុភមង្គលនៅក្នុងគ្រួសារ ​លោក ​Tommy  និងអ្នកនាង ​សួស ​វីសា ​ត្រូវបានដឹងថាតែងតែចូលរួមការងារសប្បុរសធម៌ជាច្រើន  គួរឱ្យសរសើរ ​ដោយថ្មីៗនេះថែមទាំងបានសាង់សង់ផ្ទះជូនលោកតាកម្សត់ដែលមានជីវភាពក្រខ្សត់នៅស្រុកកំណើតអ្នកនាង សួស ​វីសា ​ដែលស្ថិតនៅក្នុងខេត្តស្វាយរៀងទៀតផង។

តាមរយៈគណនីហ្វេសប៊ុករបស់លោក Tommy Real​ បានឱ្យដឹងថា៖​ « លោកតាកំសត់នៅខេត្តស្វាយរៀងស្រុកកំណើតខាងប្រពន្ធខ្ញ៉ំ ឥឡូវខ្ញ៉ំបានជួយសាងសង់ផ្ទះអោយលោកតាកំសត់គ្មានផ្ទះជ្រកកោនបានរស់នៅមានបន្ទប់ទឹកមានកន្លែងស្នាក់នៅហើយ ទោះមិនបានផ្ទះធំខ្លាំងតែវាជាសទ្ធាទានបុណ្យកុសលដែលខ្ញ៉ំបានសាងជូនលោកតាកំសត់ដែលគ្មានផ្ទះជ្រកកោននេះ សូមអោយលោកតារស់នៅមានសុខភាពល្អបានអាយុវែងផងចុះ ការសន្យាដែលភរិយាខ្ញ៉ំបានសន្យាថាជួយលោកតាហើយគាត់បានប្រាប់មកខ្ញ៉ំឥឡូវនេះខ្ញ៉ំបានអោយកូនចៅនាំជាងសាងសង់ធ្វើបានសំរេចអោយគាត់បាន ៩០%ហើយ សូមជូនបុណ្យកុសលទាំងអស់នេះកើតមានដល់ក្រុមគ្រួសារខ្ញ៉ំទាំងអស់និងពិសេសបងប្អូនជនរួមជាតិយើងទាំងអស់គ្នាផងចុះ 🙏🏻❤️🇰🇭 ​។​​

ថ្ងៃនេះជាថ្ងៃសីល៍ហើយសម្រាប់ការសាងសង់ផ្ទះជូនលោកតាកំសត់អត់មានដីនិងផ្ទះសំបែងជ្រកកោនឥឡូវនេះខ្ញ៉ំបានសាងសង់ជូនគាត់រួចរាល់ហើយ គាត់អាចចូលរស់នៅបានហើយសូមជូនបុណ្យកុសលដល់ក្រុមគ្រួសារខ្ញ៉ំនិងញាត្តិមិត្តបង 🙏❤️ 🇰🇭 ធ្វើបុណ្យសាងកុសលអោយច្រើនៗនោះជីវិតយើងក៏ទទួលបានផលបុណ្យក្តីសុខត្រឡប់មកវិញ ❤️ ​»។ 

នេះពិតជាទឹកចិត្តដ៏ប្រពៃមែន ​ទោះមានឈ្មោះល្បី និងមានបានប៉ុនណា  មិនដែលបំភ្លេចអ្នកដែលមានជីវភាពលំបាកក្រខ្សត់ឡើយ៕


- Advertisement -
- Advertisement -