អ្នកស្រី ទ្រី ដាណា គឺជាម្ចាស់ប្រេនផលិតផលសម្រស់ NNP ដ៏ល្បីមានតំណាងចែកចាយជាច្រើនទូទាំងប្រទេស ម្ចាស់ហាងពេជ្រ និងអាជីវកម្មជាច្រើននៅក្នុងដៃ តែក្រៅពីជាអ្នកជំនួញជោគជ័យ អ្នកស្រី ទ្រី ដាណា ក៏មានកេរ្តិ៍ឈ្មោះល្បីថាជាសេដ្ឋីដែលមានចិត្តធម៌ ចិត្តសប្បុរសដែលតែងតែជួយសង្គម និងអ្នកមានជីវភាពលំបាកផងដែរ។
ថ្មីៗនេះ អ្នកស្រី ទ្រី ដាណា បានជូនថវិកា ដល់លោកអ៊ុំមួយរូបដែលរងគ្រោះរបួសពេញខ្លួន ដោយការផ្ទុះហ្គាស ដល់ទៅចំនួន ១០០០ដុល្លារ ហើយទោះបីជាមានការងាររវល់នៅតាមខេត្ត តែអ្នកស្រីនៅតែផ្ញើក្រុមការងារឱ្យសួរសុខទុក្ខលោកអុំរងគ្រោះដោយផ្ទាល់នៅមន្ទីរពេទ្យទៀតផង។
តាមរយៈគណនីហ្វេសប៊ុករបស់ អ្នកស្រី ទ្រី ដាណា បានបានបង្ហោះរូបភាព និងរៀបរាប់ថា ៖ « ខ្លោចចិត្ត😢😢😢 អ៊ំប្រុសម្នាក់នេះ រងរបួសដោយផ្ទុះហ្គាស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រលាកពេញខ្លួន មិនដឹងថាឈឺចាប់យ៉ាងណាទេ។នាងខ្ញុំកំពុងរវល់នៅខេត្ត តែឱ្យក្រុមការងារនាំយកថវិកា 1000$ ទៅជួយព្យាបាលគាត់ភ្លាមៗ សង្ឃឹមបានធូរស្រាលឡើងវិញឆាប់ៗ🙏🙏🙏 អរគុណតំណាង NNP ទាំងអស់គ្នា ដែលរួមសាមគ្គីជួយគាត់🙏 »។
នេះពិតជាទឹកចិត្តដ៏ល្អប្រពៃរបស់អ្នកស្រី ទ្រី ដាណា មែន មិនត្រឹមតែជោគជ័យទាំងការងាររកស៊ី មានគ្រួសារល្អ ថែមទាំងមានទឹកចិត្តល្អទៀត៕