web analytics
Sunday, March 7, 2021

តន្រ្តីករ រ៉េធី ដូណា ចូលរួមធ្វើបទចម្រៀង១ម៉ោងដើម្បីសង្គមជាតិ និងបទភ្លេងក្នុងឈុតអប់រំផ្សែងបារី ដោយមិនគិតថវិការ ដើម្បីចូលរួមសកម្មភាពសប្បុរសធម៌ (មានវីដេអូ)

កម្មវិធី ១ម៉ោងដើម្បីសង្គមជាតិ ដែលជាកម្មវិធីជួយសង្គមតាមរយៈការចុះជួយប្រជាជនដោយផ្ទាល់ និងការផលិតវីដេអូអប់រំ​នោះ កាលពីប៉ុន្មានថ្ងៃមុន​ បានបង្ហោះ​ភាពយន្តខ្លី «​ រឿង វិប្បដិសារីនៃផ្សែងបារី​​ » ដែលផលិត និងរក្សាសិទ្ធិ ដោយ ១ម៉ោងដើម្បីសង្គមជាតិ និង កថាជ័យភាពយន្ត។

ដោយអត្ថន័យវីដេអូនេះ ចង់ផ្តល់ការអប់រំថា​ បារី​ គឺជាគ្រឿងញៀនដែលអាចបំផ្លាញអនាគត​ និងអាចសម្លាប់អាយុជីវិតខ្លួនឯង​ រួមទាំងមនុស្សជាទីស្រលាញ់ជិតខ្លួនបានទៀតផង។​ ដោយវីដេអូនេះមិនត្រឹមតែបង្កប់ការអប់រំ​ តែសាច់រឿងកម្សត់រំជួលចិត្តជាខ្លាំង​ ធ្វើឱ្យអ្នកតាមដានទស្សនាក្តុកក្តួលស្ទើរតែស្រក់ទឹកភ្នែក។

យ៉ាងណាមិញ​ ការពិតរឿងខ្លីអប់រំនេះ មិនត្រឹមតែមានសាច់រឿងកម្សត់ តែបទភ្លេងនៅក្នុងរឿងនេះក៏ជាសាច់ភ្លេងថ្មីដែលជួយផលិតឡើងដោយតន្ត្រីករល្បី លោក​ រ៉េតធី ដូណា​ ទៀតផង​ នេះបើយោងតាមការបង្ហោះផ្សព្វផ្សាយដោយ កម្មវិធី ១ម៉ោងដើម្បីសង្គមជាតិ​ ។

កម្មវិធី ១ម៉ោងដើម្បីសង្គមជាតិ ក៏បានបង្ហោះលើគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ខ្លួនថា៖ « សូមថ្លែងអំណរគុណដល់ តន្រ្តីករ រ៉េធី ដូណា 🙏 ដែលបានចូលរួម ធ្វើបទចម្រៀង១ម៉ោងដើម្បីសង្គមជាតិ និងបទភ្លេងក្នុងឈុតអប់រំផ្សែងបារី ដោយមិនគិតថវិការ 🙏 ដើម្បីចូលរួមសកម្មភាពសប្បុរសធម៌ ១ម៉ោងដើម្បីសង្គមជាតិ

សូមគោរពប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ១ម៉ោងដើម្បីសង្គមជាតិ ជាកម្មវិធីសប្បុរសធម៌ ដែលធ្វើវីឌីអូអប់រំសង្គមផង និងចុះជួយដល់សង្គមជាតិផ្ទាល់ផង »៕


សូមទស្សនារឿងខ្លី​ភាពយន្តខ្លី «​ រឿង វិប្បដិសារីនៃផ្សែងបារី​​ » ខាងក្រោមទាំងអស់គ្នា ៖


- Advertisement -
- Advertisement -