Erling Braut Haaland បច្ចុប្បន្ន ជាកីឡាកររបស់ Dortmund ក្រោយពីបានផ្ទេរចេញពី Red Bull Salzburg។ កីឡាកររូបនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អដែលជួយឲ្យ Dortmund យកឈ្នះជាច្រើនប្រកួតក្នុងពានរង្វាន់នានាក្នុងរដូវកាល 2019-2020។ Haaland ទទួលបានការចាប់អារម្មរណ៏ពីសំណាក់ក្លឹបធំៗជាច្រើននៅអឺរ៉ុបដោយទេពកោសល្យនិងទម្រង់លេងដ៏អស្ចារ្យរបស់គេ។
១.ក្លឹប Manchester United
ក្លឹបManchester United ប៉ុនប៉ងចង់បាន Erling Haalandតាំងតែពីមុនរដូវកាល២០១៩-២០២០ មកម្លេះតែត្រូវបានអាក់ខានដោយសារតែហិរញ្ញវត្ថុរបស់ក្លឹប។
២.ក្លឹប Manchester City
ក្លឹបManchester City ត្រៀមខ្លួនជាស្រេចក្នុងការប្រជែងយកខ្សែប្រយុទ្ធក្រុម Dortmund លោក Erling Haaland ក្នុងប៉ុន្មានខែខាងមុខនេះ។
៣.ក្លឹប Real Madrid
ក្លឹប Real Madrid ក៏មានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធរូបនេះដែរទោះបីជាបញ្ហាហិរញ្ញវត្ថុរបស់ពួកគេអាចនឹងធ្វើឱ្យពួកគេពិបាកក្នុងការបញ្ចប់កិច្ចព្រមព្រៀងក៏ដោយ។