web analytics
Thursday, July 29, 2021

ទឹកចិត្តល្អហួសស្មាន! ​ស្រីអូន ​ទទួលចិញ្ចឹមតារាជើងចាស់ជួបទុក្ខលំបាកអ្នកស្រី ​ញឹម​សុខា អស់មួយជីវិត​​ និងសុំធ្វើជាម្តាយចិញ្ចឹមរួមជាមួយតារាម៉ែៗ៣រូបផ្សេងទៀត

មួយរយៈមុនយើងប្រាកដជាដឹងហើយថា  ដោយសារតែទីផ្សារចង្អៀត ​បូករួមនឹងជំងឺកូវីត១៩ ​បានធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់តារាជើងចាស់ ​អ្នកស្រី ញឹម​​​ សុខា ​ជួបការលំបាកខ្លាំង ​រហូតដង្ហើយរកជំនួយក្នុងពេលមានការខ្វះជីវភាពរស់នៅប្រចាំថ្ងៃ។

មិនមើលនឹងភ្នែក ស្រាប់តែនៅថ្ងៃទី​​ ១១​ ខែធ្ណូ​ ឆ្នាំ ​២០២០ នេះ ​ម្ចាស់ជំនួញជោគជ័យក្រុមហ៊ុនសម្រស់ធម្មជាតិ ​និជាងតារាកំពូលចិត្តធម៌ ​អ្នកនាង  នួន ស៊ុន្ទរី​​​​ ហៅ ​ស្រីអូន ​បានប្រកាសថានឹងទទួលចិញ្ចឹមតារាជើងចាស់អ្នកស្រី ​ញឹម សុខា​ អស់មួយជីវិត ដោយរ៉ាប់រងទាំងថ្លៃហូបចុក ស្នាក់នៅ និងការព្យាបាលជំងឺទាំងអស់​ ​ធ្វើឱ្យមានសេចក្តីរំភើបក្តុកក្តួលរកអ្វីប្រៀនផ្ទឹមមិនបាន។

ក្រៅពីទទួលចិញ្ចឹមតារាជើងាចាស់ ​អ្នកស្រី ញឹម​​​ សុខា ​អស់មួយជីវិតហើយនោះ អ្នកនាងស្រីអូនថែមទាំងទទួលអ្នកស្រីជាម្តាយចិញ្ចឹម រួមទាំងតារាជើងចាស់តួម៉ែៗល្បីៗ៣រូបផ្សេងទៀតដូចជា ​អ្នកស្រី ​ប៊ុត ​សោភ័ណ្ឌ​ អ្នកស្រី ​អ៊ុម សក្កណា និងអ្នកស្រី ​សយ​ ណារ័ត្ន។

ទឹកចិត្តដ៏ថ្លាថ្លៃរបស់អ្នកនាង ​ស្រីអូន ​បានធ្វើឱ្យមានភាពរំជើបរំជួលខ្លាំងរហូតមានការសម្រក់ទឹកភ្នែកទាំងស្រីអូន និងម៉ែៗទាំង៤​ ក្រោយអ្នកនាងស្រីអូន បានក្រាបលូនសំពះសុំធ្វើជាកូនចិញ្ចឹមរបស់តារាសម្តែងស្រីទាំង៤ដួងនេះ ​ដោយចិត្តស្មោះ ដែលជាទឹកចិត្តល្អប្រពៃមិនអាចប្រៀបបាន៕

 


- Advertisement -
- Advertisement -